|
| 1 |
|
| នៅពេលនោះ មានបុរសម្នាក់មកពីខាងគណៈផារិស៊ីឈ្មោះនីកូដេម ដែលជាអ្នកដឹកនាំរបស់ជនជាតិយូដា |
|
| 2 |
|
| គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ» |
|
| 3 |
|
| ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។ |
|
| 4 |
|
| លោកនីកូដេមក៏សួរព្រះអង្គថា៖ «តើមនុស្សដែលចាស់ទៅហើយ គេអាចកើតម្ដងទៀតយ៉ាងដូចម្តេចបាន? គេមិនអាចចូលទៅក្នុងផ្ទៃម្ដាយ រួចកើតមកម្តងទៀតបានទេ»។ |
|
| 5 |
|
| ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ |
|
| 6 |
|
| ដ្បិតអ្វីដែលកើតពីសាច់ឈាម នោះជាសាច់ឈាម ប៉ុន្ដែអ្វីដែលកើតពីវិញ្ញាណ នោះជាវិញ្ញាណ |
|
| 7 |
|
| ដូច្នេះ កុំឆ្ងល់ឡើយដែលខ្ញុំប្រាប់អ្នកថា អ្នកត្រូវកើតជាថ្មី |
|
| 8 |
|
| ខ្យល់បក់ទៅទីណាតាមតែវាចង់ទៅ ហើយអ្នកឮស្នូររបស់វា ប៉ុន្ដែអ្នកមិនដឹងថា វាមកពីណា ឬទៅណាទេ រីឯអស់អ្នកដែលកើតពីព្រះវិញ្ញាណក៏ដូច្នេះដែរ»។ |
|
| 9 |
|
| លោកនីកូដេមសួរព្រះអង្គទៀតថា៖ «តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្តេច?» |
|
| 10 |
|
| ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ហើយអ្នកមិនយល់ការនេះទេឬ? |
|
| 11 |
|
| ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា យើងប្រាប់ពីការដែលយើងបានដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ ប៉ុន្ដែអ្នករាល់គ្នាមិនទទួលយកសេចក្ដីបន្ទាល់របស់យើងទេ |
|
| 12 |
|
| ដូច្នេះបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុលោកិយ អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេចបាន? |
|
| 13 |
|
| មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។ |
|
| 14 |
|
| លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ |
|
| 15 |
|
| ដើម្បីឲ្យអស់អ្នកដែលជឿលើកូនមនុស្សមានជីវិតអស់កល្បជានិច្ច |
|
| 16 |
|
| ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ |
|
| 17 |
|
| ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ |
|
| 18 |
|
| ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ |
|
| 19 |
|
| នេះជាការដាក់ទោស ដ្បិតពន្លឺបានមកក្នុងពិភពលោកនេះ ប៉ុន្ដែមនុស្សស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ព្រោះការប្រព្រឹត្ដិរបស់គេសុទ្ធតែអាក្រក់ |
|
| 20 |
|
| ហើយអស់អ្នកដែលប្រព្រឹត្ដអាក្រក់ គេស្អប់ពន្លឺ មិនមកឯពន្លឺទេ ក្រែងការប្រព្រឹត្តិរបស់គេត្រូវលាតត្រដាង |
|
| 21 |
|
| ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺ ដើម្បីឲ្យការប្រព្រឹត្តិរបស់គេត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។ |
|
| 22 |
|
| បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានមកក្នុងស្រុកយូដា ហើយព្រះអង្គក៏ស្នាក់នៅទីនោះជាមួយពួកគេ និងធ្វើពិធីជ្រមុជទឹកឲ្យពួកគេដែរ |
|
| 23 |
|
| រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។ |
|
| 24 |
|
| លោកយ៉ូហានមិនទាន់ជាប់គុកទេ។ |
|
| 25 |
|
| ពេលនោះ កើតមានការជជែកដេញដោលគ្នារវាងពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះកាយ |
|
| 26 |
|
| ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។ |
|
| 27 |
|
| លោកយ៉ូហានតបវិញថា៖ «គ្មានមនុស្សណាម្នាក់អាចទទួលបានអ្វីទេ លុះត្រាតែព្រះជាម្ចាស់ប្រទានពីស្ថានសួគ៌មក |
|
| 28 |
|
| ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សីអំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ |
|
| 29 |
|
| អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ |
|
| 30 |
|
| ដ្បិតព្រះអង្គត្រូវតម្កើងឡើង ឯខ្ញុំត្រូវបន្ទាបចុះវិញ |
|
| 31 |
|
| ហើយព្រះមួយអង្គដែលយាងមកពីស្ថានលើ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ រីឯអ្នកដែលនៅក្នុងលោកិយនេះ គេកើតពីលោកិយមក និងនិយាយតាមរបៀបលោកិយដែរ ប៉ុន្ដែព្រះមួយអង្គដែលយាងមកពីស្ថានសួគ៌ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ |
|
| 32 |
|
| ព្រះអង្គធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្ដែគ្មានអ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ |
|
| 33 |
|
| ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់ |
|
| 34 |
|
| ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត |
|
| 35 |
|
| គឺព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា និងបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះរាជបុត្រា |
|
| 36 |
|
| ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2012/john/003.mp3
21
3