|
| 1 |
|
| ឱបងប្អូនអើយ ខ្ញុំនិយាយចំពោះបងប្អូនដែលស្គាល់ក្រឹត្យវិន័យ តើអ្នករាល់គ្នាមិនដឹងទេឬ ក្រឹត្យវិន័យមានអំណាចលើមនុស្ស តែក្នុងពេលគេមានជីវិតប៉ុណ្ណោះ? |
|
| 2 |
|
| ឧបមាថា ស្ត្រីម្នាក់ដែលបានរៀបការតាមច្បាប់ ដរាបណាប្ដីនៅមានជីវិត នាងត្រូវនៅជាប់ជាមួយប្ដី តែបើប្តីស្លាប់ទៅ នាងរួចពីច្បាប់របស់ប្តីហើយ។ |
|
| 3 |
|
| ដូច្នេះ បើនាងរស់នៅជាមួយបុរសម្នាក់ទៀត ពេលប្តីនៅរស់ នោះនាងមានឈ្មោះថា ជាស្រី្ដផិតក្បត់។ ប៉ុន្តែ បើប្តីរបស់នាងស្លាប់ នាងរួចពីច្បាប់នោះហើយ ទោះបើនាងរៀបការនឹងបុរសម្នាក់ទៀត ក៏នាងមិនមានឈ្មោះថាផិតក្បត់ដែរ។ |
|
| 4 |
|
| បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ខាងឯក្រឹត្យវិន័យ ដោយសារព្រះកាយរបស់ព្រះគ្រីស្ទដែរ ដើម្បីឲ្យអ្នករាល់គ្នាទៅជាប់នឹងម្នាក់ទៀត គឺជាប់នឹងព្រះអង្គដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះ។ |
|
| 5 |
|
| ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីប៉ងប្រាថ្នារបស់បាប ដែលជំរុញដោយក្រឹត្យវិន័យ បានធ្វើសកម្មភាពនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែឲ្យសេចក្តីស្លាប់។ |
|
| 6 |
|
| តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ គឺស្លាប់ខាងឯការដែលបានឃុំឃាំងយើង ដើម្បីឲ្យយើងគោរពបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណវិញ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។ |
|
| 7 |
|
| ដូច្នេះ តើយើងគួរនិយាយដូចម្តេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ! តែបើគ្មានក្រឹត្យវិន័យទេ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ប្រសិនបើគម្ពីរវិន័យមិនបានចែងថា «កុំលោភលន់ » នោះខ្ញុំក៏មិនបានដឹងថាលោភលន់ជាអ្វីដែរ។ |
|
| 8 |
|
| ប៉ុន្តែ ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ នោះក៏បង្កើតឲ្យមានការលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។ |
|
| 9 |
|
| ពីដើមខ្ញុំរស់ដោយគ្មានក្រឹត្យវិន័យ លុះបញ្ញត្តិមកដល់ នោះបាបក៏រស់ឡើង |
|
| 10 |
|
| ឯខ្ញុំក៏ស្លាប់ ហើយខ្ញុំឃើញថា បញ្ញត្តិដែលសន្យាឲ្យមានជីវិត នោះបង្ហាញថាខ្ញុំមានទោសត្រូវស្លាប់វិញ។ |
|
| 11 |
|
| ដ្បិត ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ វាក៏បញ្ឆោតខ្ញុំ ហើយសម្លាប់ខ្ញុំដោយសារបញ្ញត្តិនោះឯង។ |
|
| 12 |
|
| ដូច្នេះ ក្រឹត្យវិន័យបរិសុទ្ធ ហើយបញ្ញត្តិក៏បរិសុទ្ធ សុចរិត ហើយល្អដែរ។ |
|
| 13 |
|
| តើអ្វីដែលល្អនេះនាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនដូច្នោះទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ ដើម្បីបង្ហាញឲ្យឃើញថា បាបគឺជាបាប ហើយតាមរយៈបញ្ញត្តិនោះ បាបត្រឡប់ជាធ្ងន់ហួសហេតុ។ |
|
| 14 |
|
| យើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំជាមនុស្សខាងសាច់ឈាម ដែលលក់ខ្លួនជាទាសករឲ្យបាប។ |
|
| 15 |
|
| ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ។ |
|
| 16 |
|
| ដូច្នេះ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន។ |
|
| 17 |
|
| តាមពិត មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបនៅក្នុងខ្ញុំវិញទេតើ |
|
| 18 |
|
| ដ្បិតខ្ញុំដឹងថា នៅក្នុងខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ខ្ញុំធ្វើមិនកើត។ |
|
| 19 |
|
| ខ្ញុំមិនធ្វើការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ |
|
| 20 |
|
| ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបដែលនៅក្នុងខ្លួនខ្ញុំវិញទេតើ។ |
|
| 21 |
|
| ដូច្នេះ ខ្ញុំរកឃើញច្បាប់មួយគឺ ពេលខ្ញុំចង់ធ្វើអ្វីដែលល្អ ការអាក្រក់ចេះតែនៅជាមួយខ្ញុំជានិច្ច។ |
|
| 22 |
|
| ដ្បិតនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ |
|
| 23 |
|
| ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។ |
|
| 24 |
|
| ខ្ញុំនេះជាមនុស្សវេទនាណាស់! តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន? |
|
| 25 |
|
| សូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ដោយគំនិតរបស់ខ្ញុំ ខ្ញុំគោរពបម្រើក្រឹត្យវិន័យរបស់ព្រះ តែសាច់ឈាមរបស់ខ្ញុំ ខ្ញុំបែរជាគោរពបម្រើច្បាប់របស់បាបទៅវិញ។ |
|
|
|
|