|
| 1 |
|
| បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខ្លៅទៀតទេ គឺដូនតារបស់យើងនៅក្រោមពពកទាំងអស់គ្នា ហើយឆ្លងកាត់សមុទ្រទាំងអស់គ្នា |
|
| 2 |
|
| ទាំងបានទទួលពិធីជ្រមុជទឹកទៅក្នុងលោកម៉ូសេនៅក្នុងពពក និងនៅក្នុងសមុទ្រទាំងអស់គ្នា |
|
| 3 |
|
| ពួកគេទាំងអស់គ្នាបានបរិភោគអាហារខាងវិញ្ញាណតែមួយ |
|
| 4 |
|
| ពួកគេទាំងអស់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយ ព្រោះពួកគេបានផឹកទឹកចេញពីថ្មដាខាងវិញ្ញាណ ដែលបានមកតាមពួកគេ ហើយថ្មដានោះជាព្រះគ្រិស្ដ |
|
| 5 |
|
| ប៉ុន្ដែពួកគេភាគច្រើនបានធ្វើឲ្យព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ដូច្នេះពួកគេបានដួលស្លាប់រាត់រាយនៅទីរហោឋាន។ |
|
| 6 |
|
| ហេតុការណ៍ទាំងនេះបានកើតឡើងទុកជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ដូចជាពួកគេ |
|
| 7 |
|
| ឬថ្វាយបង្គំរូបព្រះដូចជាពួកគេឡើយ ដូចមានសេចក្ដីចែងទុកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក និងបានក្រោកឡើងលេងសប្បាយ» |
|
| 8 |
|
| កុំប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចជាពួកគេខ្លះបានប្រព្រឹត្ដ ហើយមានពីរម៉ឺនបីពាន់នាក់បានដួលស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ |
|
| 9 |
|
| កុំល្បងនឹងព្រះគ្រិស្ដដូចជាពួកគេខ្លះបានល្បង ហើយត្រូវស្លាប់ដោយពស់ចឹក |
|
| 10 |
|
| កុំរអ៊ូរទាំដូចជាពួកគេខ្លះបានរអ៊ូរទាំ ហើយត្រូវបានសម្លាប់ដោយមច្ចុរាជនោះឡើយ |
|
| 11 |
|
| ហេតុការណ៍ទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ និងត្រូវបានចែងទុកសម្រាប់ការព្រមានដល់យើងដែលរស់នៅសម័យចុងក្រោយនេះ។ |
|
| 12 |
|
| ដូច្នេះអ្នកដែលស្មានថា ខ្លួនឈរមាំមួនហើយ ចូរប្រយ័ត្ន ក្រែងលោដួល |
|
| 13 |
|
| គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេ ក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោក រីឯព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្តោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយ គឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួង ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។ |
|
| 14 |
|
| ហេតុនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបព្រះ។ |
|
| 15 |
|
| ខ្ញុំនិយាយដូចជានិយាយទៅកាន់មនុស្សឆ្លាត ចូរអ្នករាល់គ្នាវិនិច្ឆ័យអំពីអ្វីដែលខ្ញុំនិយាយចុះ |
|
| 16 |
|
| តើពែងនៃព្រះពរដែលយើងអរព្រះគុណ មិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រិស្ដទេឬ? តើនំប៉័ងដែលយើងកាច់ មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រិស្ដទេឬ? |
|
| 17 |
|
| ដោយព្រោះនំប៉័ងមានតែមួយ នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយដែរ ដ្បិតយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ |
|
| 18 |
|
| សូមមើលពីជនជាតិអ៊ីស្រាអែលខាងសាច់ឈាមចុះ ពួកអ្នកដែលបរិភោគតង្វាយយញ្ញបូជា តើមិនមែនជាអ្នករួមចំណែកនៅកន្លែងថ្វាយតង្វាយទេឬ? |
|
| 19 |
|
| តើខ្ញុំកំពុងនិយាយអំពីអ្វី? តើសំណែនដល់រូបព្រះសំខាន់ឬ តើរូបព្រះសំខាន់ឬ? |
|
| 20 |
|
| ទេ ខ្ញុំនិយាយអំពីអ្វីដែលពួកគេថ្វាយ គឺពួកគេថ្វាយដល់អារក្ស មិនមែនដល់ព្រះជាម្ចាស់ទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាត្រលប់ជាគូកនរបស់អារក្សឡើយ |
|
| 21 |
|
| អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង និងពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង និងជាមួយអារក្សផងបានដែរ |
|
| 22 |
|
| ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? |
|
| 23 |
|
| ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ហើយខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែស្អាងឡើងទេ |
|
| 24 |
|
| ដូច្នេះ ចូរកុំឲ្យអ្នកណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្ដែចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ |
|
| 25 |
|
| ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅផ្សារចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ |
|
| 26 |
|
| ដ្បិតផែនដី និងរបស់សព្វសារពើនៅផែនដីជារបស់ព្រះអម្ចាស់។ |
|
| 27 |
|
| បើមានអ្នកមិនជឿណាម្នាក់អញ្ជើញអ្នករាល់គ្នាឲ្យទៅបរិភោគ ហើយអ្នករាល់គ្នាចង់ទៅដែរ ចូរបរិភោគអ្វីៗទាំងអស់ដែលគេបានដាក់នៅចំពោះមុខអ្នករាល់គ្នាចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ |
|
| 28 |
|
| ប៉ុន្ដែបើមានអ្នកណាម្នាក់ប្រាប់អ្នករាល់គ្នាថា នេះជាសំណែនដល់រូបព្រះ ចូរកុំបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ និងដោយយល់ដល់មនសិការ |
|
| 29 |
|
| ខ្ញុំមិននិយាយអំពីមនសិការផ្ទាល់ខ្លួនទេ ប៉ុន្ដែអំពីមនសិការរបស់អ្នកដទៃវិញ តើហេតុអ្វីបានជាមនសិការរបស់អ្នកដទៃវិនិច្ឆ័យសេរីភាពរបស់ខ្ញុំដូច្នេះ? |
|
| 30 |
|
| បើខ្ញុំចូលរួមបរិភោគដោយអរព្រះគុណ ហេតុអ្វីបានជាគេនិយាយបង្ខូចខ្ញុំសម្រាប់អ្វីដែលខ្ញុំបានអរព្រះគុណហើយដូច្នេះ? |
|
| 31 |
|
| ដូច្នេះ ទោះបីអ្នករាល់គ្នាបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ |
|
| 32 |
|
| សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយ ទាំងជនជាតិយូដា និងជនជាតិក្រេក |
|
| 33 |
|
| ដ្បិតខ្ញុំក៏ផ្គាប់ចិត្ដមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរ ទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2012/1corinthians/010.mp3
16
10