|
| 1 |
|
| បងប្អូនអើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នា ជាដំណឹងល្អដែលអ្នករាល់គ្នាបានទទួល និងបានឈរមាំមួននៅក្នុងនោះ |
|
| 2 |
|
| អ្នករាល់គ្នានឹងទទួលបានសេចក្ដីសង្គ្រោះដោយសារដំណឹងល្អនោះដែរ បើអ្នករាល់គ្នាធ្វើតាមព្រះបន្ទូលដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន បើមិនដូច្នេះទេ អ្នករាល់គ្នាជឿគ្មានប្រយោជន៍ឡើយ |
|
| 3 |
|
| ដ្បិតខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីដែលខ្ញុំបានទទួល ជាសេចក្ដីដំបូងបំផុត គឺព្រះគ្រិស្ដបានសោយទិវង្គតដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ |
|
| 4 |
|
| ហើយព្រះអង្គត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ស្របតាមបទគម្ពីរ |
|
| 5 |
|
| ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ |
|
| 6 |
|
| ក្រោយមក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេ ភាគច្រើននៅរស់រហូតដល់សព្វថ្ងៃនេះ ប៉ុន្ដែក៏មានអ្នកខ្លះបានស្លាប់ហើយដែរ |
|
| 7 |
|
| បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។ |
|
| 8 |
|
| ចុងក្រោយបំផុត ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរ សូម្បីតែខ្ញុំដូចជាកូនកើតមិនគ្រប់ខែ |
|
| 9 |
|
| ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់ |
|
| 10 |
|
| ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។ |
|
| 11 |
|
| ទោះបីខ្ញុំក្ដី ឬអ្នកទាំងនោះក្ដី យើងប្រកាសដំណឹងល្អនោះ ហើយអ្នករាល់គ្នាក៏ជឿលើដំណឹងល្អនោះដែរ។ |
|
| 12 |
|
| បើមានការប្រកាសថា ព្រះគ្រិស្ដបានមានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយដូច្នេះថា គ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់? |
|
| 13 |
|
| បើគ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់ទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ |
|
| 14 |
|
| ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ នោះការប្រកាសដំណឹងល្អរបស់យើងឥតប្រយោជន៍សោះ ហើយជំនឿរបស់អ្នករាល់គ្នាក៏ឥតប្រយោជន៍ដែរ |
|
| 15 |
|
| លើសពីនេះទៀត បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ក៏ឃើញថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ដែរ ព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ដែលព្រះអង្គមិនបានប្រោសឲ្យរស់ឡើងវិញផងនោះ |
|
| 16 |
|
| ដ្បិតបើពួកមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ |
|
| 17 |
|
| ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នាក៏គ្មានប្រយោជន៍សោះ ហើយអ្នករាល់គ្នានៅក្នុងបាបរបស់អ្នករាល់គ្នាដដែល |
|
| 18 |
|
| បើដូច្នេះមែន ពួកអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្ដក៏វិនាសដែរ។ |
|
| 19 |
|
| ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដ តែនៅក្នុងជីវិតនេះ នោះយើងវេទនាជាងមនុស្សទាំងអស់ទៅទៀត |
|
| 20 |
|
| ប៉ុន្ដែឥឡូវនេះ ព្រះគ្រិស្ដមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញមែន គឺជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅ |
|
| 21 |
|
| ដ្បិតសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់ នោះការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏បានចូលមកតាមរយៈមនុស្សម្នាក់ដែរ។ |
|
| 22 |
|
| ដ្បិតមនុស្សទាំងអស់បានស្លាប់ដោយសារលោកអ័ដាមជាយ៉ាងណា នោះមនុស្សទាំងអស់ក៏នឹងត្រូវប្រោសឲ្យមានជីវិតរស់ដោយសារព្រះគ្រិស្ដជាយ៉ាងនោះដែរ។ |
|
| 23 |
|
| ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រិស្ដជាផលដំបូង បន្ទាប់មក គឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដ នៅពេលព្រះអង្គយាងមក |
|
| 24 |
|
| ក្រោយពីព្រះអង្គបំផ្លាញអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច ព្រមទាំងអំណាចទាំងឡាយរួចហើយ ព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា រួចក៏ដល់ទីបញ្ចប់ |
|
| 25 |
|
| ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់ព្រះអង្គដាក់ខ្មាំងសត្រូវទាំងអស់ឲ្យនៅក្រោមបាទា |
|
| 26 |
|
| ហើយខ្មាំងសត្រូវចុងក្រោយដែលត្រូវបំផ្លាញនោះ ជាសេចក្ដីស្លាប់។ |
|
| 27 |
|
| ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម នោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ |
|
| 28 |
|
| លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ ទើបព្រះរាជបុត្រាផ្ទាល់នឹងស្ថិតនៅក្រោមព្រះមួយអង្គដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់នៅក្នុងគ្រប់ការទាំងអស់។ |
|
| 29 |
|
| បើមនុស្សស្លាប់មិនរស់ឡើងទេ តើពួកអ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ ធ្វើអ្វី? ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ដូច្នេះ? |
|
| 30 |
|
| ហេតុអ្វីបានជាយើងត្រូវប្រថុយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? |
|
| 31 |
|
| បងប្អូនអើយ! ដោយសារមោទនៈភាពដែលខ្ញុំមានដោយសារអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើង ខ្ញុំសូមស្បថថា ខ្ញុំស្លាប់រាល់ថ្ងៃ។ |
|
| 32 |
|
| បើខ្ញុំប្រយុទ្ធជាមួយសត្វសាហាវនៅក្រុងអេភេសូរក្នុងនាមជាមនុស្សសាមញ្ញ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? បើមនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ ចូរយើងស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងនឹងស្លាប់។ |
|
| 33 |
|
| កុំឲ្យចាញ់បញ្ឆោតឡើយ ដ្បិតការសេពគប់មនុស្សអាក្រក់បំផ្លាញកិរិយាល្អ។ |
|
| 34 |
|
| ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះ កុំប្រព្រឹត្ដបាបឡើយ ព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ |
|
| 35 |
|
| ប៉ុន្ដែមុខជាមានអ្នកខ្លះសួរថា តើមនុស្សស្លាប់រស់ឡើងវិញយ៉ាងដូចម្ដេច? ពេលពួកគេរស់ឡើងវិញ តើមានរូបកាយយ៉ាងដូចម្ដេចដែរ? |
|
| 36 |
|
| មនុស្សល្ងង់អើយ! អ្វីដែលអ្នកព្រោះទៅ បើមិនងាប់ទេ វាក៏មិនដុះឡើងដែរ |
|
| 37 |
|
| ហើយអ្វីដែលអ្នកព្រោះទៅនោះ មិនដូចដើមដែលនឹងដុះឡើងទេ គឺអ្នកព្រោះគ្រាប់ធញ្ញជាតិសុទ្ធវិញ ប្រហែលជាគ្រាប់ស្រូវ ឬគ្រាប់អ្វីផ្សេងទៀត |
|
| 38 |
|
| ប៉ុន្ដែព្រះជាម្ចាស់ប្រទានរូបរាងឲ្យគ្រាប់នោះតាមដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងឲ្យគ្រាប់ពូជនិមួយៗមានរូបរាងរបស់វាផ្ទាល់។ |
|
| 39 |
|
| សាច់ទាំងអស់មិនដូចគ្នាទេ គឺមានសាច់មនុស្ស សាច់សត្វ សាច់បក្សី និងសាច់ត្រី |
|
| 40 |
|
| ហើយមានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី ប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី |
|
| 41 |
|
| ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ |
|
| 42 |
|
| ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅ ជារូបកាយពុករលួយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។ |
|
| 43 |
|
| រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច |
|
| 44 |
|
| រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។ |
|
| 45 |
|
| ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត |
|
| 46 |
|
| ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេ គឺមានរូបកាយខាងសាច់ឈាមមុន រួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។ |
|
| 47 |
|
| មនុស្សទីមួយកើតមកពីធូលីដី ប៉ុន្ដែមនុស្សទីពីរកើតមកពីស្ថានសួគ៌វិញ។ |
|
| 48 |
|
| មនុស្សម្នាក់មកពីធូលីដីជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីធូលីដីក៏ជាយ៉ាងនោះដែរ ហើយមនុស្សម្នាក់មកពីស្ថានសួគ៌ជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ។ |
|
| 49 |
|
| យើងមានរូបរាងដូចជាមនុស្សដែលមកពីធូលីដីជាយ៉ាងណា នោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ជាយ៉ាងនោះដែរ។ |
|
| 50 |
|
| បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា សាច់ឈាមមិនអាចទទួលនគរព្រះជាម្ចាស់ទុកជាមរតកបានឡើយ ហើយភាពពុករលួយក៏មិនអាចទទួលភាពមិនពុករលួយទុកជាមរតកបានដែរ។ |
|
| 51 |
|
| មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអាថ៌កំបាំងមួយថា យើងទាំងអស់គ្នានឹងមិនស្លាប់ទេ ព្រោះយើងនឹងត្រូវផ្លាស់ប្រែទាំងអស់គ្នា |
|
| 52 |
|
| ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលសំឡេងត្រែចុងក្រោយលាន់ឡើង ពេលនោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ មិនពុករលួយទៀតទេ រួចយើងនឹងត្រូវផ្លាស់ប្រែ |
|
| 53 |
|
| ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់ភាពមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវតែពាក់ភាពមិនចេះស្លាប់ |
|
| 54 |
|
| ហើយនៅពេលរូបកាយដែលពុករលួយនេះពាក់ភាពមិនពុករលួយ រួចរូបកាយដែលតែងតែស្លាប់នេះពាក់ភាពមិនចេះស្លាប់ ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ |
|
| 55 |
|
| ឱសេចក្ដីស្លាប់អើយ! តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា?» |
|
| 56 |
|
| ដ្បិតទ្រនិចរបស់សេចក្ដីស្លាប់ជាបាប ហើយអំណាចរបស់បាបជាក្រឹត្យវិន័យ |
|
| 57 |
|
| ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជ័យជម្នះដល់យើងតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ |
|
| 58 |
|
| ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | | ៣៧ | | ៣៨ | | ៣៩ | | ៤០ | | ៤១ | | ៤២ | | ៤៣ | | ៤៤ | | ៤៥ | | ៤៦ | | ៤៧ | | ៤៨ | | ៤៩ | | ៥០ | | ៥១ | | ៥២ | | ៥៣ | | ៥៤ | | ៥៥ | | ៥៦ | | ៥៧ | | ៥៨ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2012/1corinthians/015.mp3
16
15