|
| 1 |
|
| យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ |
|
| 2 |
|
| ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត |
|
| 3 |
|
| គឺអោយតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ |
|
| 4 |
|
| ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ត។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីអោយជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ |
|
| 5 |
|
| ព្រះជាម្ចាស់ផ្ទាល់បានតំរូវអោយយើងផ្លាស់ប្រែដូច្នេះ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងផងដែរ។ |
|
| 6 |
|
| ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថាដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ |
|
| 7 |
|
| ដ្បិតយើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញនោះទេ។ |
|
| 8 |
|
| យើងមានចិត្តក្លាហាន យើងចូលចិត្តឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។ |
|
| 9 |
|
| ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាអោយតែបានគាប់ព្រះហឫទ័យព្រះអង្គ |
|
| 10 |
|
| ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ដ ដើម្បីអោយម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។ |
|
| 11 |
|
| ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកអោយជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។ |
|
| 12 |
|
| យើងមិនតែងតាំងខ្លួនឯង នៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសអោយបងប្អូនបានខ្ពស់មុខព្រោះតែយើងវិញ ដើម្បីអោយបងប្អូនអាចឆ្លើយតប នឹងអស់អ្នកដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្តទេ។ |
|
| 13 |
|
| ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតីព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថាយើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវព្រោះតែបងប្អូន |
|
| 14 |
|
| ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សំរាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ |
|
| 15 |
|
| ព្រះអង្គបានសោយទិវង្គតសំរាប់មនុស្សទាំងអស់ ដើម្បីអោយអស់អ្នកដែលមានជីវិត លែងរស់សំរាប់ខ្លួនឯងទៀតហើយ គឺរស់សំរាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសំរាប់គេ។ |
|
| 16 |
|
| ដូច្នេះ ពីពេលនេះតទៅយើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដ កាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គ តាមរបៀបមុនទៀតឡើយ។ |
|
| 17 |
|
| ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ |
|
| 18 |
|
| ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសំរុះសំរួលយើងអោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ ហើយប្រទានអោយយើងមានមុខងារសំរុះសំរួលមនុស្សម្នាអោយជានានឹងព្រះអង្គវិញដែរ។ |
|
| 19 |
|
| នៅក្នុងអង្គព្រះគ្រិស្ដ ព្រះជាម្ចាស់បានសំរុះសំរួលមនុស្សលោកអោយជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។ |
|
| 20 |
|
| ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ដ គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្ដថា ទុកអោយព្រះជាម្ចាស់សំរុះសំរួលបងប្អូន អោយជានានឹងព្រះអង្គវិញទៅ។ |
|
| 21 |
|
| ព្រះគ្រិស្ដគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើអោយព្រះអង្គទៅជាតួបាបសំរាប់យើង ដើម្បីប្រោសយើងអោយបានសុចរិត*រួមជាមួយព្រះគ្រិស្ដដែរ។ |
|
|
|
|