|
| 1 |
|
| កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ |
|
| 2 |
|
| «ចូរគោរពមាតាបិតា (នេះជាបទបញ្ជាទីមួយ ដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) |
|
| 3 |
|
| ដើម្បីអោយបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ» ។ |
|
| 4 |
|
| រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើអោយកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មានស្របតាមព្រះអម្ចាស់។ |
|
| 5 |
|
| បងប្អូនជាខ្ញុំបំរើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និងដោយចិត្តស្មោះសរដូចស្ដាប់បង្គាប់ព្រះគ្រិស្ដដែរ |
|
| 6 |
|
| មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែអោយម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបំរើព្រះគ្រិស្ដ ដែលយកចិត្តទុកដាក់ ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ |
|
| 7 |
|
| ត្រូវបំរើម្ចាស់ដោយស្ម័គ្រចិត្ត ដូចបំរើព្រះអម្ចាស់ ពុំមែនបំរើមនុស្សទេ |
|
| 8 |
|
| ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដីនឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ត។ |
|
| 9 |
|
| រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបំរើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។ |
|
| 10 |
|
| មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ |
|
| 11 |
|
| ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្រ្ដាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ* |
|
| 12 |
|
| ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ |
|
| 13 |
|
| ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្រ្ដាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីអោយបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ |
|
| 14 |
|
| ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ |
|
| 15 |
|
| យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អ អំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។ |
|
| 16 |
|
| ជាពិសេស ចូរយកជំនឿធ្វើជាខែលដើម្បីអោយបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។ |
|
| 17 |
|
| ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។ |
|
| 18 |
|
| ចូរអធិស្ឋាន*គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុតសំរាប់ប្រជាជនដ៏វិសុទ្ធ*ទាំងអស់។ |
|
| 19 |
|
| ចូរអង្វរព្រះអង្គសំរាប់ខ្ញុំផង សូមព្រះអង្គប្រទានអោយខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានអោយខ្ញុំមានចិត្តអង់អាច នាំគេអោយស្គាល់គំរោងការដ៏លាក់កំបាំងនៃដំណឹងល្អ* |
|
| 20 |
|
| ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមទូលអង្វរព្រះអង្គអោយខ្ញុំមានចិត្តអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។ |
|
| 21 |
|
| លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និងជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជំរាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។ |
|
| 22 |
|
| ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងអោយបងប្អូនបានដឹងដំណឹងពីយើង និងអោយគាត់លើកទឹកចិត្តបងប្អូនទៀតផង។ |
|
| 23 |
|
| សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។ |
|
| 24 |
|
| សូមព្រះគុណរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ដោយឥតមានចិត្តប្រែប្រួលឡើយ។ |
|
|
|
|