|
| 1 |
|
| «ពេលណា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បំផ្លាញប្រជាជាតិនានាចេញពីទឹកដីដែលព្រះអង្គប្រទានអោយអ្នក ពេលណាអ្នកដណ្ដើមទឹកដីបានពីពួកគេ ហើយរស់នៅក្នុងក្រុង និងផ្ទះរបស់ពួកគេហើយ |
|
| 2 |
|
| អ្នកត្រូវញែកក្រុងបី នៅក្នុងស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយអ្នកកាន់កាប់។ |
|
| 3 |
|
| ត្រូវបែងចែកទឹកដីដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយអ្នកទុកជាកេរមត៌កនោះ ជាបីតំបន់ ហើយរៀបចំអោយមានផ្លូវក្នុងតំបន់ទាំងនោះ ដើម្បីអោយអ្នកសម្លាប់គេអាចរត់ទៅជ្រកកោននៅក្នុងក្រុងទាំងបី។ |
|
| 4 |
|
| អ្នកដែលអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន គឺអ្នកដែលសម្លាប់គេដោយអចេតនា និងគ្មានគំនិតស្អប់ជាមុន។ ឧទាហរណ៍ បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃជាមួយបុរសម្នាក់ទៀត |
|
| 5 |
|
| ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូកនរបស់ខ្លួនបណ្ដាលអោយស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជំរកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។ |
|
| 6 |
|
| ធ្វើដូច្នេះ ដោយផ្លូវឆ្ងាយ នោះអ្នកដែលមានសិទ្ធិសងសឹក ហើយកំពុងតែខឹងជាខ្លាំង ពុំអាចដេញតាមគាត់ទាន់ និងសម្លាប់គាត់ឡើយ ដ្បិតបុរសនេះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់ពុំបានសម្លាប់គេដោយចិត្តស្អប់។ |
|
| 7 |
|
| ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកអោយញែកក្រុងបីទុកដាច់ឡែកពីគេ។ |
|
| 8 |
|
| ប្រសិនបើ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីអោយអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក ហើយប្រសិនបើព្រះអង្គប្រគល់ស្រុកទាំងមូលមកអ្នក ជាស្រុកដែលព្រះអង្គបានសន្យាប្រគល់អោយបុព្វបុរសរបស់អ្នក |
|
| 9 |
|
| អ្នកត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។ ប៉ុន្តែ ត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ ដើម្បីអោយអ្នកស្រឡាញ់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ។ |
|
| 10 |
|
| ធ្វើដូច្នេះ នឹងគ្មានការប្រហារជីវិតជនស្លូតត្រង់ នៅក្នុងទឹកដីដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយអ្នក ទុកជាកេរមត៌កឡើយ ហើយអ្នកក៏នឹងគ្មានទោសដែរ។ |
|
| 11 |
|
| ប៉ុន្តែ ប្រសិនបើនរណាម្នាក់មានចិត្តស្អប់អ្នកដទៃ ហើយប្រើកលល្បិច ចាំស្ទាក់វាយប្រហារគេរហូតដល់ស្លាប់ ទោះបីជននោះរត់ទៅជ្រកនៅក្នុងក្រុងជំរកណាមួយក៏ដោយ |
|
| 12 |
|
| ពួកព្រឹទ្ធាចារ្យ*របស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេអោយទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅអោយអ្នកដែលមានសិទ្ធិសងសឹក ដើម្បីអោយជននោះទទួលទោសដល់ស្លាប់។ |
|
| 13 |
|
| កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់អោយអស់ពីទឹកដីអ៊ីស្រាអែល ហើយអ្នកនឹងមានសុភមង្គល»។ |
|
| 14 |
|
| «ពេលណាអ្នកចូលទៅកាន់កាប់ទឹកដីដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់អោយទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។ |
|
| 15 |
|
| «ប្រសិនបើមានសាក្សីតែម្នាក់ គេពុំអាចដាក់ទោសនរណាដែលជាប់សង្ស័យថា ប្រព្រឹត្តបទឧក្រិដ្ឋ បទល្មើស ឬអំពើបាបណាមួយនោះឡើយ។ កាលណាមានសាក្សីពីរ ឬបីនាក់ ទើបសំណុំរឿងនោះអាចយកជាការបាន។ |
|
| 16 |
|
| ពេលសាក្សីក្លែងក្លាយម្នាក់ចោទប្រកាន់មនុស្សម្នាក់ទៀតថា បានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ |
|
| 17 |
|
| អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់ ព្រះអម្ចាស់ ហើយឈរនៅចំពោះមុខបូជាចារ្យ* និងចៅក្រមដែលកាន់មុខតំណែង នៅពេលនោះ។ |
|
| 18 |
|
| ចៅក្រមត្រូវសាកសួរអោយបានល្អិតល្អន់។ ប្រសិនបើឃើញថាសាក្សីនោះនិយាយការមិនពិត គឺគាត់មួលបង្កាច់បងប្អូនរបស់ខ្លួន |
|
| 19 |
|
| នោះត្រូវដាក់ទោសគាត់ដូចគាត់បានគ្រោងទុក សំរាប់ដាក់ទោសជនជាប់ចោទ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ |
|
| 20 |
|
| អ្នកឯទៀតៗឮដំណឹងនេះគេនឹងភ័យខ្លាច ហើយគ្មាននរណាប្រព្រឹត្តអំពើអាក្រក់បែបនេះ នៅក្នុងចំណោមអ្នកទៀតឡើយ។ |
|
| 21 |
|
| កុំអាណិតអាសូរអ្នកមានទោសអោយសោះ។ អ្នកណាសម្លាប់គេ ត្រូវសម្លាប់អ្នកនោះវិញ អ្នកណាវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកអ្នកនោះម្ខាងវិញ អ្នកណាវាយគេអោយបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះអោយបាក់ធ្មេញមួយ អ្នកណាវាយគេបាក់ដៃម្ខាង ត្រូវវាយអ្នកនោះអោយបាក់ដៃម្ខាងវិញ អ្នកណាវាយគេបាក់ជើងម្ខាង ត្រូវវាយអ្នកនោះអោយបាក់ជើងម្ខាងវិញដែរ»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/deuteronomy/019.mp3
34
19