|
| 1 |
|
| ដូច្នេះប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿន អ្វីមួយ ដោយរួមជាមួយអាល់ម៉ាហ្សៀស ប្រសិនបើសេចក្ដីស្រឡាញ់របស់អុលឡោះ ពិតជាលើកទឹកចិត្ដបងប្អូន ប្រសិនបើរសអុលឡោះពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្ដអាណិតអាសូរ និងចិត្ដមេត្ដាករុណា |
|
| 2 |
|
| សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្ដគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្ដថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ |
|
| 3 |
|
| កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។ |
|
| 4 |
|
| ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ ។ |
|
| 5 |
|
| អាល់ម៉ាហ្សៀសអ៊ីសាមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។ |
|
| 6 |
|
| ទោះបីអ៊ីសាមានភាពជាអុលឡោះ ក៏ដោយ ក៏គាត់ពុំបានក្ដោបក្ដាប់ ឋានៈដែលស្មើនឹងអុលឡោះ ទុកជាកម្មសិទ្ធិដាច់មុខរបស់គាត់ឡើយ។ |
|
| 7 |
|
| ផ្ទុយទៅវិញ អ៊ីសាបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាអ្នកបម្រើ អ៊ីសាបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជា មនុស្សសាមញ្ញដែរ។ |
|
| 8 |
|
| អ៊ីសាបានដាក់ខ្លួន ធ្វើតាមបញ្ជារបស់អុលឡោះ រហូតដល់ស្លាប់ គឺស្លាប់លើឈើឆ្កាង ថែមទៀតផង។ |
|
| 9 |
|
| ហេតុនេះហើយបានជាអុលឡោះ លើកតម្កើងអ៊ីសាឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យគាត់ មាននាមប្រសើរលើសអ្វីៗទាំងអស់ |
|
| 10 |
|
| ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅសូរ៉ក ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាលុតជង្គង់ចុះ នៅពេលណាឮនាមអ៊ីសា |
|
| 11 |
|
| និង ឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើង ថា អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតា។ |
|
| 12 |
|
| ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយសូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល |
|
| 13 |
|
| ដ្បិតអុលឡោះទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមបំណងដ៏សប្បុរសរបស់ទ្រង់។ |
|
| 14 |
|
| ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ |
|
| 15 |
|
| ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់អុលឡោះដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក |
|
| 16 |
|
| ទាំងនាំបន្ទូលរបស់អុលឡោះដែលផ្ដល់ជីវិតមកឲ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃអាល់ម៉ាហ្សៀសមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ |
|
| 17 |
|
| ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាជំនូនបន្ថែមពីលើគូរបាន និងពីលើជំនូននៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ |
|
| 18 |
|
| រីឯបងប្អូនវិញ សូមឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្ដរួមជាមួយខ្ញុំផង។ |
|
| 19 |
|
| ដោយរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំសង្ឃឹមថានឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ដដោយទទួលដំណឹងពីបងប្អូន |
|
| 20 |
|
| ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្ដរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ |
|
| 21 |
|
| អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់អ៊ីសាអាល់ម៉ាហ្សៀសទេ។ |
|
| 22 |
|
| បងប្អូនជ្រាបអំពីទឹកចិត្ដរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំ ដូចកូននឹងឪពុកដើម្បីបម្រើដំណឹងល្អ។ |
|
| 23 |
|
| ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ |
|
| 24 |
|
| ដោយរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។ |
|
| 25 |
|
| ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីតជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ |
|
| 26 |
|
| គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ |
|
| 27 |
|
| គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្ដែ អុលឡោះអាណិតគាត់ គឺទ្រង់មិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ទ្រង់ក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ |
|
| 28 |
|
| ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ដ។ |
|
| 29 |
|
| សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង |
|
| 30 |
|
| ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់អាល់ម៉ាហ្សៀស គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។ |
|
|
|
|