|
| 1 |
|
| ចូររំលឹកដាស់តឿនបងប្អូន អោយគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចអោយគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ |
|
| 2 |
|
| កុំអោយគេនិយាយអាក្រក់ពីនរណា កុំអោយគេបង្ករឿង តែអោយគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូត គ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ |
|
| 3 |
|
| ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរអោយស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ |
|
| 4 |
|
| ក៏ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសំដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក |
|
| 5 |
|
| ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជំរះយើងអោយបានកើតជាថ្មី និងប្រទានអោយយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ |
|
| 6 |
|
| ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះសង្គ្រោះរបស់យើង |
|
| 7 |
|
| ដើម្បីអោយយើងបានសុចរិត*ដោយសារព្រះគុណរបស់ព្រះអង្គ ហើយអោយយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ |
|
| 8 |
|
| ពាក្យនេះគួរអោយជឿ ខ្ញុំចង់អោយអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីអោយអស់អ្នកដែលជឿលើព្រះជាម្ចាស់ ខិតខំយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក! |
|
| 9 |
|
| ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីក្រឹត្យវិន័យ* ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ |
|
| 10 |
|
| ចំពោះអ្នកដែលបង្កអោយមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើក ហើយបណ្ដេញគេអោយចេញទៅ |
|
| 11 |
|
| ដោយដឹងថាជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្តអំពើបាប និងដាក់ទោសខ្លួនឯង។ |
|
| 12 |
|
| ខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសអោយមករកអ្នក។ កាលណាគាត់មកដល់ ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសំរេចចិត្តថា នឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ |
|
| 13 |
|
| ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និងលោកអប៉ូឡូសអោយបន្តដំណើរទៅផង កុំអោយលោកទាំងពីរខ្វះខាតអ្វីឡើយ។ |
|
| 14 |
|
| ត្រូវអោយបងប្អូនយើងរៀនប្រព្រឹត្តអំពើល្អ អោយបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំអោយគេទៅជាមនុស្សមិនបង្កើតផល។ |
|
| 15 |
|
| ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកអ្នក។ សូមជំរាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។ សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។ |
|
|
|
|