|
| 1 |
|
| យ៉ូស្វេ ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសំងាត់ ឲ្យចេញពីជំរំស៊ីទីម។ |
|
| 2 |
|
| មានគេជម្រាបស្តេចក្រុងយេរីខូថា៖ «យប់នេះមានពួកអ៊ីស្រអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។ |
|
| 3 |
|
| ស្តេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ |
|
| 4 |
|
| ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ |
|
| 5 |
|
| លុះដល់ពេលព្រលប់ គឺពេលដែលគេបិទទ្វារក្រុង បុរសនោះបានចេញទៅបាត់ នាងខ្ញុំពុំដឹងថាពួកគេទៅទីណាទេ។ សូមដេញតាមឲ្យលឿន អស់លោកមុខជាទាន់ពួកគេពុំខាន!»។ |
|
| 6 |
|
| តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ |
|
| 7 |
|
| អ្នកទាំងនោះដេញតាមរកពួកគេ ឆ្ពោះទៅកាន់ទន្លេយ័រដាន់ គឺនៅកន្លែងទឹករាក់ៗដែលអាចឆ្លងបាន។ កាលពួកអ្នកដេញតាមចេញផុតអស់ទៅ គេក៏បិទទ្វារទីក្រុង។ |
|
| 8 |
|
| នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក |
|
| 9 |
|
| ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡា ប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក |
|
| 10 |
|
| ដ្បិតយើងបានឮគេនិយាយថា អុលឡោះតាអាឡា ធ្វើឲ្យសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកអ្នក គឺពួកអ្នកបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះជាអម្ចាស់។ |
|
| 11 |
|
| ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកអ្នក ដ្បិត អុលឡោះតាអាឡា ជាម្ចាស់របស់ពួកអ្នក ជាម្ចាស់លើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ជាម្ចាស់លើផែនដីនេះដែរ។ |
|
| 12 |
|
| ឥឡូវនេះ សូមអ្នកទាំងពីរស្បថ ឲ្យនាងខ្ញុំ ដោយយក អុលឡោះតាអាឡា ជាសាក្សីថា នាងខ្ញុំបានជួយអ្នកទាំងពីរដោយសប្បុរសយ៉ាងណា សូមអ្នកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្តុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា |
|
| 13 |
|
| ពួកអ្នកនឹងអនុគ្រោះដល់ជីវិតឪពុកម្តាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។ |
|
| 14 |
|
| បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណា អុលឡោះតាអាឡា ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្ត ចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ |
|
| 15 |
|
| បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្តង។ |
|
| 16 |
|
| នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកគេដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។ |
|
| 17 |
|
| បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ |
|
| 18 |
|
| ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហម នៅមាត់បង្អួចដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងអស់ ឲ្យមកជួបជុំជាមួយនាង។ |
|
| 19 |
|
| ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ! |
|
| 20 |
|
| ប៉ុន្តែ បើនាងយករឿងរបស់យើងទៅបរិហារប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។ |
|
| 21 |
|
| នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់អ្នកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។ |
|
| 22 |
|
| បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។ |
|
| 23 |
|
| បន្ទាប់មក បុរសទាំងពីរបានចុះពីភ្នំ ឆ្លងកាត់ទន្លេយ័រដាន់ វិលទៅជួបយ៉ូស្វេ ជាកូនរបស់លោកនូនវិញ ហើយជម្រាបគាត់ នូវហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់ពួកគេ។ |
|
| 24 |
|
| បុរសទាំងពីរជម្រាបយ៉ូស្វេថា៖ « អុលឡោះតាអាឡា ពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុក ក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2014/joshua/002.mp3
24
2