|
| 1 |
|
| យ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ |
|
| 2 |
|
| បីថ្ងៃក្រោយមក ពួកនាយក្រុមបានដើរកាត់ជំរំ |
|
| 3 |
|
| ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវីសែងហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ |
|
| 4 |
|
| ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។ |
|
| 5 |
|
| បន្ទាប់មក យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ ដ្បិតថ្ងៃស្អែក អុលឡោះតាអាឡា នឹងសំដែងការអស្ចារ្យនៅកណ្តាលចំណោមអ្នករាល់គ្នា»។ |
|
| 6 |
|
| យ៉ូស្វេមានប្រសាសន៍ទៅកាន់អស់លោកជាអ៊ីមុាំថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។ |
|
| 7 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់យ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមពង្រឹងអំណាចរបស់អ្នកឲ្យជនជាតិអ៊ីស្រអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសាកាលពីមុនដែរ។ |
|
| 8 |
|
| រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមអ៊ីមុាំ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្តង”»។ |
|
| 9 |
|
| យ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «ចូរមកនេះ ស្តាប់បន្ទូល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាសិន»។ |
|
| 10 |
|
| យ៉ូស្វេមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសំគាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា អុលឡោះដែលនៅអស់កល្បជានិច្ច ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយទ្រង់ពិតជាបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ីត ជនជាតិគើរកាស៊ី ជនជាតិអាម៉ូរី និងជនជាតិយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន |
|
| 11 |
|
| គឺហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះជាអម្ចាស់នៃផែនដីទាំងមូល នឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ |
|
| 12 |
|
| ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែល គឺក្នុងកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ |
|
| 13 |
|
| ពេលណាក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ជាអម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់មួយកន្លែង»។ |
|
| 14 |
|
| នៅគ្រាដែលប្រជាជនចាកចេញពីជំរំ បំរុងនឹងឆ្លងទន្លេយ័រដាន់ ក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ |
|
| 15 |
|
| ពេលនោះជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង |
|
| 16 |
|
| ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្តុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិលត្រូវកាត់ផ្តាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។ |
|
| 17 |
|
| នៅពេលដែលប្រជាជនអ៊ីស្រអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា នាំគ្នាឈរលើដីស្ងួត នៅកណ្តាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2014/joshua/003.mp3
24
3