|
| 1 |
|
| កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានឆ្លងទន្លេយ័រដាន់ផុតហើយ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ |
|
| 2 |
|
| «ចូរជ្រើសរើសយកបុរសដប់ពីរនាក់ពីចំណោមប្រជាជន គឺកុលសម្ព័ន្ធមួយៗរើសយកម្នាក់ |
|
| 3 |
|
| ហើយបង្គាប់ពួកគេថា "ចូរអ្នករាល់គ្នាយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះទៅជាមួយ ទៅដាក់នៅកន្លែងដែលអ្នករាល់គ្នានឹងស្នាក់នៅយប់នេះ"»។ |
|
| 4 |
|
| ពេលនោះ លោកយ៉ូស្វេក៏ហៅបុរសដប់ពីរនាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ដែលលោកបានតម្រូវ គឺកុលសម្ព័ន្ធមួយៗយកម្នាក់។ |
|
| 5 |
|
| លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរដើរទៅខាងមុខហិបរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់ ហើយយកថ្មម្នាក់មួយដុំដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល |
|
| 6 |
|
| ដើម្បីឲ្យបានជាទីសម្គាល់នៅក្នុងចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា "តើថ្មទាំងនេះមានន័យដូចម្តេច?" |
|
| 7 |
|
| អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។ |
|
| 8 |
|
| ប្រជាជនអ៊ីស្រាអែលក៏ធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបានបង្គាប់ គឺគេយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេ។ ពួកគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់នៅត្រង់កន្លែងដែលគេស្នាក់នៅ។ |
|
| 9 |
|
| លោកយ៉ូស្វេដាក់ថ្មដប់ពីរដុំនៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងរបស់ពួកសង្ឃសែងហិបនៃសេចក្ដីសញ្ញាបានឈរ ហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃ។ |
|
| 10 |
|
| ពួកសង្ឃដែលសែងហិប នាំគ្នាឈរនៅកណ្ដាលទន្លេយ័រដាន់ រហូតដល់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកយ៉ូស្វេប្រាប់ប្រជាជនបានសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេបានបង្គាប់មកលោកយ៉ូស្វេ។ ប្រជាជននាំគ្នាឆ្លងយ៉ាងប្រញាប់ប្រញាល់។ |
|
| 11 |
|
| កាលប្រជាជនទាំងអស់បានឆ្លងផុតហើយ ហិបនៃព្រះយេហូវ៉ា និងពួកសង្ឃក៏ឆ្លងទៅនៅខាងមុខប្រជាជន។ |
|
| 12 |
|
| ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានឆ្លងទៅនៅខាងមុខប្រជាជនអ៊ីស្រាអែលទាំងប្រដាប់អាវុធ ដូចលោកម៉ូសេបានបង្គាប់។ |
|
| 13 |
|
| ពួកគេមានចំនួនប្រហែលបួនម៉ឺននាក់ទាំងប្រដាប់អាវុធ ឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលទំនាបក្រុងយេរីខូរ។ |
|
| 14 |
|
| នៅថ្ងៃនោះ ព្រះយេហូវ៉ាបានលើកតម្កើងលោកយ៉ូស្វេ នៅចំពោះភ្នែកពួកអ៊ីស្រាអែលទាំងអស់ ហើយគេគោរពកោតខ្លាចលោក ដូចគេបានគោរពកោតខ្លាចលោកម៉ូសេដែរ អស់មួយជីវិតរបស់លោក។ |
|
| 15 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ |
|
| 16 |
|
| «ចូរបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញា ឲ្យឡើងពីទន្លេយ័រដាន់មក»។ |
|
| 17 |
|
| ដូច្នេះ លោកយ៉ូស្វេក៏បង្គាប់ពួកសង្ឃថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!» |
|
| 18 |
|
| កាលពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានឡើងពីកណ្ដាលទន្លេយ័រដាន់មក ហើយដាក់បាតជើងជាន់នៅលើដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរទម្លាក់មកតាមកន្លែងធម្មតាវិញ គឺលិចមាត់ច្រាំងទាំងអស់ដូចពីមុន។ |
|
| 19 |
|
| ប្រជាជនបានឡើងពីទន្លេយ័រដាន់មក នៅថ្ងៃទីដប់នៃខែទីមួយ ហើយគេក៏បោះជំរំនៅត្រង់គីលកាល នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូរ។ |
|
| 20 |
|
| រីឯថ្មទាំងដប់ពីរដុំ ដែលគេបានយកចេញពីកណ្ដាលទន្លេយ័រដាន់មក លោកយ៉ូស្វេបានដាក់បញ្ឈរនៅគីលកាល |
|
| 21 |
|
| លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅអ្នករាល់គ្នាសួរឪពុកថា "តើថ្មទាំងនេះមានន័យដូចម្តេច?" |
|
| 22 |
|
| អ្នករាល់គ្នាត្រូវប្រាប់កូនចៅឲ្យដឹងថា "ពួកអ៊ីស្រាអែលបានដើរឆ្លងទន្លេយ័រដាន់នេះលើដីស្ងួត"។ |
|
| 23 |
|
| ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួតនៅមុខអ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាបានឆ្លងផុត ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យសមុទ្រក្រហម រីងស្ងួតនៅមុខយើង រហូតទាល់តែយើងបានឆ្លងផុតដែរ |
|
| 24 |
|
| ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងពូកែ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/joshua/004.mp3
24
4