|
| 1 |
|
| ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?» |
|
| 2 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវឲ្យពួកយូដាឡើងទៅ មើល៍ យើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់គេហើយ»។ |
|
| 3 |
|
| ពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា «សូមឡើងទៅជាមួយយើងខ្ញុំ ទៅឯទឹកដីដែលជាចំណែករបស់យើងខ្ញុំ ដើម្បីច្បាំងនឹងសាសន៍កាណាន។ បន្ទាប់មក យើងខ្ញុំនឹងទៅឯទឹកដីដែលជាចំណែករបស់បងប្អូន ជាមួយបងប្អូនដែរ»។ ដូច្នេះ ពួកស៊ីម្មានក៏ព្រមទៅជាមួយ។ |
|
| 4 |
|
| បន្ទាប់មក ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្ដាប់ដៃរបស់គេ ហើយគេប្រហារពួកសាសន៍នោះអស់មួយម៉ឺននាក់ នៅក្រុងបេសេក។ |
|
| 5 |
|
| គេបានឃើញអ័ដូនី-បេសេកនៅក្រុងបេសេក រួចច្បាំងនឹងលោក ព្រមទាំងវាយសម្លាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង។ |
|
| 6 |
|
| ឯអ័ដូនី-បេសេកបានរត់ចេញ តែគេដេញតាម ហើយក៏ចាប់បាន រួចកាត់មេដៃ និងមេជើងរបស់លោក។ |
|
| 7 |
|
| អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។ |
|
| 8 |
|
| ពេលនោះ ប្រជាជនយូដាច្បាំងនឹងក្រុងយេរូសាឡិម ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយដុតទីក្រុងនោះចោល។ |
|
| 9 |
|
| ក្រោយមក ប្រជាជនយូដាចុះទៅច្បាំងនឹងសាសន៍កាណាន ដែលរស់នៅស្រុកភ្នំ នៅតំបន់ណេកិប និងនៅតំបន់វាលទំនាបថែមទៀត។ |
|
| 10 |
|
| ពួកយូដាច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុន (រីឯក្រុងហេប្រុននោះកាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេសម្លាប់ពួកសេសាយ ពួកអ័ហ៊ីម៉ាន និងពួកតាលម៉ាយដែរ។ |
|
| 11 |
|
| ពីទីនោះ គេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)។ |
|
| 12 |
|
| គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកអាកសា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ »។ |
|
| 13 |
|
| ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនលោកកាលែប បានទៅវាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសាឲ្យទៅធ្វើជាប្រពន្ធរបស់គាត់។ |
|
| 14 |
|
| កាលនាងបានទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្តីឲ្យសូមដីពីឪពុក។ កាលលោតចុះពីលើខ្នងលាដែលនាងជិះ លោកកាលែបសួរថា៖ «តើកូនមានការអ្វី?» |
|
| 15 |
|
| នាងឆ្លើយថា៖ «សូមលោកឪពុកចែកចំណែកមួយមកកូនផង ដ្បិតលោកឪពុកបានឲ្យដីនៅតំបន់ណេកិបដល់កូនហើយ ដូច្នេះ សូមចែកឲ្យកូនមានអណ្ដូងទឹកផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកខាងលើ និងខាងក្រោមឲ្យនាង។ |
|
| 16 |
|
| ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅតំបន់ណេកិប ជិតស្រុកអើរ៉ាត ជាមួយពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយពួកអ្នកស្រុកនោះ។ |
|
| 17 |
|
| ពួកយូដាចេញទៅជាមួយពួកស៊ីម្មានជាបងប្អូន ហើយគេនាំគ្នាវាយសម្លាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ។ ដូច្នេះ គេក៏ហៅទីក្រុងនោះថា ហោម៉ា ។ |
|
| 18 |
|
| ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងទឹកដីដែលនៅជុំវិញ និងអាសកាឡូន ព្រមទាំងទឹកដីដែលនៅជុំវិញ និងអេក្រុន ព្រមទាំងទឹកដីដែលនៅជុំវិញ។ |
|
| 19 |
|
| ព្រះយេហូវ៉ាគង់ជាមួយពួកយូដា ហើយគេវាយយកបានស្រុកភ្នំ តែគេពុំអាចបណ្តេញពួកអ្នកដែលរស់នៅវាលច្រកភ្នំចេញបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងដែលធ្វើពីដែក។ |
|
| 20 |
|
| គេក៏ឲ្យក្រុងហេប្រុនដល់លោកកាលែប ដូចលោកម៉ូសេបានបង្គាប់មក ហើយលោកក៏បណ្តេញពួកកូនអ័ណាក់ទាំងបីនាក់ចេញ ពីក្រុងនោះ។ |
|
| 21 |
|
| រីឯពួកកូនចៅបេនយ៉ាមីនវិញ គេមិនបានបណ្តេញពួកសាសន៍យេប៊ូសដែលនៅក្រុងយេរូសាឡិមចេញទេ។ ដូច្នេះ សាសន៍យេប៊ូសបានរស់នៅជាមួយកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិមរហូតដល់សព្វថ្ងៃ។ |
|
| 22 |
|
| ពូជពង្សរបស់លោកយ៉ូសែប ក៏ឡើងទៅទាស់នឹងក្រុងបេត-អែល ហើយព្រះយេហូវ៉ាគង់ជាមួយពួកគេ។ |
|
| 23 |
|
| ពួកគេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែល (រីឯទីក្រុងនោះពីដើមហៅថា «លូស»)។ |
|
| 24 |
|
| ពេលពួកឈ្លបឃើញបុរសម្នាក់ចេញពីទីក្រុងមក គេក៏សួរថា៖ «សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង យើងនឹងប្រោសប្រណីដល់អ្នក»។ |
|
| 25 |
|
| បុរសនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សម្លាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងបុរសនោះ ព្រមទាំងគ្រួសាររបស់គាត់ទាំងមូលឲ្យចាកចេញដោយសុខសាន្ត។ |
|
| 26 |
|
| បុរសនោះក៏ទៅសង់ទីក្រុងមួយនៅស្រុកសាសន៍ហេត រួចដាក់ឈ្មោះក្រុងនោះថា «លូស»។ ឈ្មោះនោះក៏នៅរហូតដល់សព្វថ្ងៃ។ |
|
| 27 |
|
| ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។ |
|
| 28 |
|
| កាលសាសន៍អ៊ីស្រាអែលមានកម្លាំងឡើង គេបង្ខំពួកសាសន៍កាណានឲ្យធ្វើការជាទម្ងន់ តែមិនបានបណ្តេញពួកនោះចេញទាំងអស់ទេ។ |
|
| 29 |
|
| ឯពួកអេប្រាអិមក៏មិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរចេញដែរ គឺពួកកាណានបានរស់នៅក្រុងកេស៊ើរ ក្នុងចំណោមពួកគេតទៅទៀត។ |
|
| 30 |
|
| ពួកសាប់យូឡូនក៏មិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញដែរ គឺពួកសាសន៍កាណានរស់នៅក្នុងចំណោមពួកគេ ហើយត្រូវបង្ខំឲ្យធ្វើការជាទម្ងន់។ |
|
| 31 |
|
| ពួកអេស៊ើរមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ |
|
| 32 |
|
| គឺពួកអេស៊ើររស់នៅក្នុងចំណោមសាសន៍កាណាន ដែលនៅស្រុកនោះ ដ្បិតគេមិនបានបណ្តេញសាសន៍ទាំងនោះចេញទេ។ |
|
| 33 |
|
| ពួកណែបថាលីក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេរស់នៅក្នុងចំណោមពួកសាសន៍កាណាន ដែលនៅស្រុកនោះ។ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាត ត្រូវបង្ខំឲ្យធ្វើការជាទម្ងន់បម្រើពួកគេ។ |
|
| 34 |
|
| ពួកសាសន៍អាម៉ូរីបានជម្រុញពួកកូនចៅដាន់ឲ្យទៅរស់នៅស្រុកភ្នំ គឺមិនព្រមបើកឲ្យពួកគេចុះមករស់នៅវាលច្រកភ្នំឡើយ។ |
|
| 35 |
|
| ពួកសាសន៍អាម៉ូរីបានតាំងចិត្តរស់នៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងដៃត្រួតត្រាលើពួកគេ នោះគេក៏បង្ខំឲ្យធ្វើការជាទម្ងន់។ |
|
| 36 |
|
| ព្រំដែនរបស់សាសន៍អាម៉ូរីលាតសន្ធឹងចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺចាប់ពីថ្មដាឡើងទៅ។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | | ៣៣ | | ៣៤ | | ៣៥ | | ៣៦ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/judges/001.mp3
21
1