|
| 1 |
|
| ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ |
|
| 2 |
|
| នៅថ្ងៃនោះ ព្រះបាទសូលឃាត់ដាវីឌអោយនៅជាមួយ គឺទ្រង់មិនអោយលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ |
|
| 3 |
|
| សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌ ដូចខ្លួនឯង។ |
|
| 4 |
|
| សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់អោយដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច អោយដាវីឌដែរ។ |
|
| 5 |
|
| គ្រប់សមរភូមិដែលព្រះបាទសូលចាត់អោយទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌអោយធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបំរើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ |
|
| 6 |
|
| កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ |
|
| 7 |
|
| ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖ «ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ |
|
| 8 |
|
| ពាក្យទាំងនេះធ្វើអោយព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ |
|
| 9 |
|
| ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។ |
|
| 10 |
|
| លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលអោយស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង |
|
| 11 |
|
| ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។ |
|
| 12 |
|
| ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះ ព្រះអម្ចាស់ បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។ |
|
| 13 |
|
| ហេតុនេះហើយ ទើបព្រះរាជាអោយលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង |
|
| 14 |
|
| ហើយលោកតែងតែបានទទួលជ័យជំនះគ្រប់ពេលទាំងអស់ ដ្បិត ព្រះអម្ចាស់ គង់នៅជាមួយ។ |
|
| 15 |
|
| ពេលឃើញលោកដាវីឌមានជ័យជំនះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។ |
|
| 16 |
|
| ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។ |
|
| 17 |
|
| ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកអោយពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងអោយអ្នក។ ចូរមានចិត្តក្លាហានបំរើយើង ហើយចេញទៅច្បាំងថ្វាយ ព្រះអម្ចាស់ »។ |
|
| 18 |
|
| លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែល បានជាទូលបង្គំអាចធ្វើជាកូនប្រសាស្ដេចដូច្នេះ?»។ |
|
| 19 |
|
| ប៉ុន្តែ នៅពេលកំណត់ដែលលោកដាវីឌត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងម៉្រាម នោះព្រះបាទសូលបែរជាលើកនាងទៅអោយលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។ |
|
| 20 |
|
| ពេលនោះ ព្រះនាងមិកាល់ជាបុត្រីរបស់ស្ដេចសូល ក៏ចាប់ចិត្តស្រឡាញ់លោកដាវីឌដែរ។ មានគេយករឿងនេះទៅទូលព្រះបាទសូល ស្ដេចគាប់ព្រះហឫទ័យណាស់។ |
|
| 21 |
|
| ព្រះបាទសូលនឹកថា៖ «អញនឹងលើកនាងអោយដាវីឌធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់អោយដាវីឌធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ព្រះបាទសូលស្នើជាលើកទីពីរអោយលោកដាវីឌធ្វើជាកូនប្រសា។ |
|
| 22 |
|
| ព្រះបាទសូលបញ្ជារាជបំរើថា៖ «ចូរទៅប្រាប់លោកដាវីឌជាសម្ងាត់ថា “ព្រះរាជាគាប់ព្រះហឫទ័យនឹងលោកណាស់ ហើយរាជបំរើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្ដេចទៅ”»។ |
|
| 23 |
|
| ពួករាជបំរើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្ដេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។ |
|
| 24 |
|
| ពួករាជបំរើនាំពាក្យសំដីរបស់លោកដាវីឌ ទៅទូលស្ដេចវិញ។ |
|
| 25 |
|
| ព្រះបាទសូលមានរាជឱង្ការថា៖ «សូមអស់លោកទៅនិយាយប្រាប់ដាវីឌថា “ស្ដេចមិនចង់បានបណ្ដាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ព្រះបាទសូលមានគោលបំណងធ្វើអោយលោកដាវីឌ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ |
|
| 26 |
|
| ពួករាជបំរើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌ ហើយលោកដាវីឌក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសារបស់ស្ដេច។ មុនពេលកំណត់ត្រូវរៀបអភិសេក |
|
| 27 |
|
| លោកដាវីឌ និងទាហានរបស់លោកនាំគ្នាចេញទៅច្បាំង លោកសម្លាប់ជនជាតិភីលីស្ទីនពីររយនាក់។ លោកដាវីឌបានកាត់យកស្បែកអង្គជាតរបស់ពួកគេ ហើយនាំយកមករាប់ថ្វាយព្រះរាជា ដើម្បីធ្វើជាកូនប្រសាស្ដេច។ ពេលនោះ ព្រះបាទសូលក៏លើកព្រះនាងមិកាល់ ជាបុត្រី អោយធ្វើជាភរិយា។ |
|
| 28 |
|
| ព្រះបាទសូលយល់ឃើញថា ព្រះអម្ចាស់ គង់នៅជាមួយលោកដាវីឌ ហើយឃើញថាព្រះនាងមិកាល់ជាបុត្រីស្រឡាញ់លោកដែរ |
|
| 29 |
|
| ដូច្នេះ ស្ដេចខ្លាចលោកដាវីឌរឹតតែខ្លាំងឡើង ហើយចាត់ទុកលោកជាគូសត្រូវ ចាប់ពីពេលនោះតទៅ។ |
|
| 30 |
|
| ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ លោកដាវីឌទទួលជ័យជំនះច្រើនជាងរាជបំរើឯទៀតៗរបស់ព្រះបាទសូល ជាហេតុនាំអោយលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/1samuel/018.mp3
31
18