|
| 1 |
|
| កុមារសាំយូអែលនៅបម្រើ អុលឡោះតាអាឡា ជាមួយលោកអេលី។ នៅគ្រានោះ អុលឡោះតាអាឡា កម្រមានបន្ទូលមកកាន់ប្រជាជនអ៊ីស្រអែលណាស់ ហើយក៏កម្រឲ្យនរណាម្នាក់និមិត្តឃើញការអស្ចារ្យមកពីទ្រង់ដែរ។ |
|
| 2 |
|
| ពេលនោះភ្នែករបស់លោកអេលីចាប់ផ្តើមងងឹតមើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយ លោកអេលីសម្រាន្តនៅក្នុងបន្ទប់របស់គាត់ |
|
| 3 |
|
| រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលដេកក្នុងម៉ាស្ជិទរបស់ អុលឡោះតាអាឡា ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះ។ |
|
| 4 |
|
| ពេលនោះ អុលឡោះតាអាឡា មានបន្ទូលហៅកុមារសាំយូអែល កុមារសាំយូអែលក៏ឆ្លើយ «បាទ!» |
|
| 5 |
|
| ហើយរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកអេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកវិញ។ |
|
| 6 |
|
| អុលឡោះតាអាឡា មានបន្ទូលហៅកុមារសាំយូអែលម្តងទៀត សាំយូអែលក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ គាត់ឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅកូនអើយ!»។ |
|
| 7 |
|
| កុមារសាំយូអែលមិនទាន់ស្គាល់ អុលឡោះតាអាឡា ទេ ដ្បិតមកទល់ពេលនោះ ទ្រង់ពុំធ្លាប់មានបន្ទូលមកកាន់គេនៅឡើយ។ |
|
| 8 |
|
| អុលឡោះតាអាឡា មានបន្ទូលហៅកុមារសាំយូអែលម្តងទៀត ជាលើកទីបី។ កុមារសាំយូអែលក៏ក្រោកឡើងរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទលោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកអេលីយល់ថា អុលឡោះតាអាឡា មានបន្ទូលហៅក្មេងនេះ។ |
|
| 9 |
|
| លោកអេលីប្រាប់សាំយូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្តងទៀត ត្រូវឆ្លើយថា “សូម អុលឡោះតាអាឡា មានបន្ទូលមកចុះ ខ្ញុំ ជាអ្នកបម្រើ រង់ចាំស្តាប់ហើយ”»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។ |
|
| 10 |
|
| អុលឡោះតាអាឡា មកឈរនៅក្បែរនោះ ហើយមានបន្ទូលហៅដូចលើកមុនៗថា៖ «សាំយូអែល! សាំយូអែល!» កុមារសាំយូអែលឆ្លើយថា៖ «សូមមានបន្ទូលមកចុះ ខ្ញុំជាអ្នកបម្រើ រង់ចាំស្តាប់ទ្រង់ហើយ»។ |
|
| 11 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់កុមារសាំយូអែលថា៖ «មើល៍! យើងនឹងធ្វើឲ្យមានហេតុការណ៍មួយដ៏រន្ធត់កើតឡើងនៅស្រុកអ៊ីស្រអែល។ នរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។ |
|
| 12 |
|
| នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តចំពោះអេលីស្របតាមសេចក្តីទាំងអស់ ដែលយើងបានព្រមានគ្រួសារគាត់តាំងពីដើមដល់ចប់។ |
|
| 13 |
|
| យើងបានប្រាប់គាត់រួចហើយថា យើងនឹងដាក់ទោសគ្រួសាររបស់គាត់រហូតតទៅ ព្រោះតែកំហុសដែលកូនៗរបស់គាត់បានប្រព្រឹត្ត ហើយគាត់ដឹងយ៉ាងច្បាស់ថា កូនៗរបស់គាត់ប្រមាថមើលងាយយើង តែគាត់មិនស្តីបន្ទោសកូនទេ។ |
|
| 14 |
|
| ហេតុនេះហើយបានជាយើងប្រាប់ក្រុមគ្រួសារអេលីយ៉ាងម៉ឺងម៉ាត់ថា យើងមិនលើកលែងទោសរបស់ពួកគេទេ ទោះបីពួកគេយកគូរបាន ឬជំនូនអ្វីមកជូនយើងក៏ដោយ»។ |
|
| 15 |
|
| កុមារសាំយូអែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារម៉ាស្ទិទរបស់ អុលឡោះតាអាឡា ។ កុមារសាំយូអែលមិនហ៊ានជម្រាបលោកអេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលអុលឡោះសំដែងឲ្យខ្លួនឃើញឡើយ។ |
|
| 16 |
|
| លោកអេលីហៅកុមារសាំយូអែលថា៖ «កូនសាំយូអែលអើយ!»។ សាំយូអែលឆ្លើយ «បាទ!»។ |
|
| 17 |
|
| គាត់សួរថា៖ «តើអុលឡោះមានបន្ទូលមកកូនឯងដូចម្តេចខ្លះ? កុំលាក់នឹងតាអី ប្រសិនបើកូនលាក់ពាក្យពេចន៍ណាមួយដែលអុលឡោះមានបន្ទូលប្រាប់នោះ សូមទ្រង់ដាក់ទោសកូនយ៉ាងធ្ងន់ចុះ!»។ |
|
| 18 |
|
| កុមារសាំយូអែលក៏រៀបរាប់បន្ទូលរបស់អុលឡោះទាំងអស់ប្រាប់លោកអេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ គាត់និយាយថា៖ «ទ្រង់ជា អុលឡោះតាអាឡា សូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ!»។ |
|
| 19 |
|
| សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡា នៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។ |
|
| 20 |
|
| ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា សាំយូអែលពិតជាណាពីរបស់ អុលឡោះតាអាឡា មែន។ |
|
| 21 |
|
| អុលឡោះតាអាឡា នៅតែបន្តមកស៊ីឡូ។ នៅទីនោះ អុលឡោះតាអាឡា សំដែងឲ្យសាំយូអែលស្គាល់ តាមរយៈបន្ទូលរបស់ទ្រង់។ |
|
|
|
|