× ភាសា អឺរ៉ុប រុស្ស៊ី បេឡារុស្ស អ៊ុយក្រែន ប៉ូឡូញ ស៊ែប៊ី ប៊ុលហ្គារី ស្លូវ៉ាគី ឆេក រ៉ូម៉ានី ម៉ុលដាវី អាហ្សែបែហ្ស ភាសាអាមេនី ហ្សកហ្ស៊ី អាល់បានី អាវ៉ា បាស្កាស តាតាស ឈិន ភាសាស្លូវ៉ានី ភាសាក្រូអាត អេស្តូនី ឡាតវី លីទុយអានី ហុងគ្រី ភាសាហ្វាំងឡង់ ន័រវ៉េស ស៊ុយអ៊ែត អ៊ីស្លង់ ភាសាក្រិក ម៉ាសេដ្យាន អាល្លឺម៉ង់ បាវ៉ារៀ ហូឡង់ ដាណឺម៉ាក វេល ស្កុតឡេន អៀរឡង់ ភាសាបារាំង បាស កាតាឡាន អ៊ីតាលី កាលីលេ រ៉ូម៉ានី Bosnian អាមេរិកខាងជើង អង់គ្លេស អាមេរិចខាងត្បូង អេស្ប៉ាញ ព័រទុយហ្គាល់ ហ្គ័រនីន ឃីឈួន អារ៉ាស អាមេរិកកណ្តាល ហ្សាម៉ាអ៊ីក ណាហល៍ គីឆេ Qឃ្យូឈី ហៃទី អាសីុខាងកើត ចិន ភាសាជប៉ុន ភាសាកូរ៉េ ម៉ុងហ្គោលី អៃហួ ខ្មែរ អាស៊ីអាគ្នេយ៏ ម៉ាឡេស៊ី ភូមា ហាក់ហាជិន នេប៉ាល់ សឺប៊ូអាណូ តាហ្គាឡុក កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ជ្វា ឡាវ Iban Iu Mien កាឈីន ឡាហ៊ូ Aceh Balinese Bugis Pampanga Sasak Shan Waray អាស៊ីខាងត្បូង ហិណ្ឌី Оdia អាវ៉ាឌី មីហ្សូ កាណាដា ម៉ាឡាយ៉ាឡាម ម៉ារ៉ាធី ហ្គូចារ៉ា តាមីល តេឡី ភូចាប៊ី Kurukh Assamese ម៉ៃធីលី បេឡារី អ៊ូឌូ ស៊ីនហាឡា ដូហ្គ្រី ហារីយ៉ានវី ម៉ីធី ខុនកានី សាន់តាលី ស៊ីនឌី កូយ៉ា ថាដូ សំស្ក្រឹត ទេវាណាការី Adilabad Gondi Ahirani បាឡូជី Bundeli Chhattisgarhi Garhwali Kangri Kumaoni Mewari Munda Sadri Seraiki Shekhawati Sylheti អាស៊ីកណ្តាល គីជី អ៊ូសបេគីស តាជិក តូមិននីស្ថាន កាហ្សាក់ស្ថាន ការ៉ាកាល់ប៉ាក មជ្ឈឹមបូព៌ា ទួរគី ភាសាហេព្រើរ អារ៉ាប់ ភាសាពើស ឃឺដ ផាសតូតូ កូបទិក អាហ្វ្រិក អាហ្វ្រិច Xhosa ហ្សូល ឌីណា សូធូ ភាសាអង់គ្លេស Wolaytta នីហ្សេរីយ៉ា ម៉ូសស៊ី អាយកា Dinka Kabyle Ewe ភាសាស្វាហ៊ីលី ម៉ារ៉ុក សូម៉ាលី Shona ម៉ាដាហ្គាស្ការ អ៊ីហ្គូ លីនដាឡា បាលូល ស៊ីសវ៉ាទី តុងហ្គា ស្វាណា ហ្គាំប៊ី ភាសាយូរូវ ខេមបា គីនីវ៉ាន់ដា ហូសា ឈីវ៉ា លូ ម៉ាហ្គូ ឌីយូឡា ហ្វូលហ្វីល កាឡិនជីន គីគូយូ គីក្វាន់ហ្គោ គីរុនឌី គ្រីអូ នីហ្សេរីយ៉ា Pidgin អូរ៉ូម៉ូ ស៊ីលូបា ស៊ីវេនដា ធីវី អ៊ូប៊ុនឌូ Lugbara លូហ្គូរូ Pular Gussi ម៉ាសាអ៊ី តួកាណា ម៉ូបា Nuer ស៊ីលុក Tamasheq ម៉ាកុនដេ Bemba Fon Hadiyya Ibibio Kimbundu Kimiiru Lango Liberian Kreyol Lomwe Mende Morisyen Ndau Nyankole Sena Sidamo Soga Songe Sukuma Tarifit Teso Tiv Zande អូស្រ្តាលីទ្វីប នូវែលសេឡង់ ប៉ាពួញូហ្គីណេ ភាសាចាស់ អារ៉ាម៉ា ឡាតាំង អេស្ប៉ារ៉ាន់តូ 1 1 1 Hammond ១៩៥៤ ព្រះគម្ពីរខ្មែរសាកល ២០១៩Khmer ២០១៦អាល់គីតាប ២០១៤Khmer ២០១២Khmer ២០០៥BFBS ១៩៦២Hammond ១៩៥៤1 1 1 ២ សាំយូអែល លោកុប្បត្តិនិក្ខមនំលេវីវិន័យលេខចោទិយកថាយ៉ូស្វេចៅក្រមនាងរស់១ សាំយូអែល២ សាំយូអែល១ ពង្សាវតារក្សត្រ២ ពង្សាវតារក្សត្រ១ របាក្សត្រទី២ របាក្សត្រទីអ៊ែសរ៉ានេហេមាអេសធើរការងារទំនុកដំកើងសុភាសិតសាស្ដាបទចម្រៀងសាឡូម៉ូនអេសាយយេរេមាបរិទេវអេសេគាលដានីយ៉ែលហូសេយ៉ូអែលអេម៉ុសអូបាឌាយ៉ូណាមីកាណាហ៊ុមហាបាគុកសេផានាហាកាយសាការីម៉ាឡាគី--- --- ---ម៉ាថាយសម្គាល់លូកាចនកិច្ចការរ៉ូម១ កូរិនថូសទី២ កូរិនថូសទីកាឡាទីអេភេសូរភីលីពកូល៉ុស១ ថែស្សាឡូនីចទី២ ថែស្សាឡូនីចទី១ ធីម៉ូថេទី២ ធីម៉ូថេទីទីតុសភីលេម៉ូនហេព្រើរយ៉ាកុប១ ពេត្រុសទី២ ពេត្រុសទី១ យ៉ូហាន២ យ៉ូហាន៣ យ៉ូហានយូដាសវិវរណៈ1 1 1 ១៨ ១២៣៤៥៦៧៨៩១០១១១២១៣១៤១៥១៦១៧១៨១៩២០២១២២២៣២៤1 1 1 : ១ ១២៣៤៥៦៧៨៩១០១១១២១៣១៤១៥១៦១៧១៨១៩២០២១២២២៣២៤២៥២៦២៧២៨២៩៣០៣១៣២៣៣1 1 1 ខ្មែរព្រះគម្ពីរ 1954 ២ សាំយូអែល ១៨ រក្សាទុកកំណត់ចំណាំ ១ [1]ព្រះបាទដាវីឌយាងត្រួតពិនិត្យកងទ័ពដែលមកជាមួយ ហើយតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច អោយត្រួតលើពួកគេ។២ [2]ស្ដេចចែកពលទ័ពជាបីកង: កងទីមួយអោយនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។៣ [3]ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្ដាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯព្រះករុណា មានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុងចាំជួយយើងខ្ញុំវិញ»។៤ [4]ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ ស្ដេចគង់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។៥ [5]ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាបុត្ររបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្ដែផ្ដាំមេទ័ពទាំងអស់ ស្ដីអំពីស្ដេចអាប់សាឡុម។៦ [6]ពលទ័ពរបស់ព្រះបាទដាវីឌចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយការប្រយុទ្ធផ្ទុះឡើង រវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម៧ [7]កងទ័ពអ៊ីស្រាអែលចាញ់កងទ័ពរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។៨ [8]ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។៩ [9]ពេលកំពុងជិះលា ស្ដេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្ដេចអាប់សាឡុម ទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកអោយស្ដេចអាប់សាឡុមនៅព្យួរ ផុតជើងពីដី។១០ [10]ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជំរាបលោកយ៉ូអាប់ថា៖ «ខ្ញុំប្របាទឃើញស្ដេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។១១ [11]លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារអោយស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងអោយប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។១២ [12]ទាហាននោះតបទៅលោកយ៉ូអាប់ថា៖ «ទោះបីលោកអោយប្រាក់ខ្ញុំប្របាទមួយពាន់ស្លឹងក្ដី ក៏ខ្ញុំប្របាទមិនធ្វើឃាតបុត្ររបស់ស្ដេចដែរ ព្រោះយើងទាំងអស់គ្នាបានឮស្ដេចមានរាជឱង្ការផ្ដែផ្ដាំលោក ព្រមទាំងលោកអប៊ីសាយ និងលោកអ៊ីតតាយថា “សូមប្រណីដល់អាប់សាឡុមផង!”។១៣ [13]ប្រសិនបើខ្ញុំប្របាទធ្វើគុតបុត្ររបស់ស្ដេច នោះខ្ញុំប្របាទពុំអាចលាក់រឿងនេះ មិនអោយស្ដេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំប្របាទដែរ»។១៤ [14]លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើម មកចាក់ទម្លុះត្រង់បេះដូងស្ដេចអាប់សាឡុម ដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។១៥ [15]ពលទាហានកំលោះៗចំនួនដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់ នាំគ្នាឡោមព័ទ្ធស្ដេចអាប់សាឡុម ហើយវាយប្រហារអោយសុគតទៅ។១៦ [16]បន្ទាប់មក លោកយ៉ូអាប់បញ្ជាអោយគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ព្រះបាទដាវីឌក៏ឈប់ដេញតាមកងទ័ពអ៊ីស្រាអែល។១៧ [17]គេយកសពស្ដេចអាប់សាឡុម ទៅបោះចោលក្នុងរណ្ដៅមួយដ៏ធំ នៅកណ្ដាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រាអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។១៨ [18]កាលនៅមានព្រះជន្មនៅឡើយ ស្ដេចអាប់សាឡុមបានអោយគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្ដេច ដ្បិតទ្រង់គិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្ដេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្ដូបអាប់សាឡុម» រហូតដល់សព្វថ្ងៃ។១៩ [19]លោកអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកអោយខ្ញុំរត់ទៅទូលព្រះករុណាអំពីដំណឹងល្អថា ព្រះអម្ចាស់ បានរកយុត្តិធម៌អោយព្រះករុណា ដោយរំដោះព្រះករុណាពីកណ្ដាប់ដៃរបស់សត្រូវ»។២០ [20]លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ទេ! ចាំថ្ងៃក្រោយសឹមលោកនាំដំណឹងទៅ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្ដេចសោយទិវង្គត»។២១ [21]លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។២២ [22]ពេលនោះ លោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក ទទូចសុំលោកយ៉ូអាប់ម្ដងទៀតថា៖ «ទោះបីមានរឿងអ្វីក៏ដោយ ទុកអោយខ្ញុំរត់ទៅតាមជនជាតិអេត្យូពីនេះផង»។ លោកយ៉ូអាប់សួរថា៖ «កូនអើយហេតុអ្វីបានជាអ្នកចង់រត់ទៅដូច្នេះ? ដំណឹងនេះមិនផ្ដល់រង្វាន់អ្វីដល់អ្នកទេ!»។២៣ [23]លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។២៤ [24]ពេលនោះ ព្រះបាទដាវីឌគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងនៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើលទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។២៥ [25]គេស្រែកទូលស្ដេច ហើយស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។២៦ [26]អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។២៧ [27]អ្នកយាមទូលថា៖ «តាមមើលរបៀបរត់នេះទូលបង្គំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក»។ ស្ដេចមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។២៨ [28]ពេលមកដល់ លោកអហ៊ីម៉ាស់ទូលថា៖ «សូមក្រាបថ្វាយបង្គំព្រះករុណា!»។ គាត់ក្រាបថ្វាយបង្គំស្ដេចដល់ដី ហើយទូលថា៖ «សូមលើកតម្កើង ព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាដែលបានប្រគល់ពួកបះបោរមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា!»។២៩ [29]ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសទូលថា៖ «ពេលលោកយ៉ូអាប់ចាត់ទូលបង្គំ និងអ្នកបំរើម្នាក់ទៀតមកនោះ ទូលបង្គំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។៣០ [30]ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរថយទៅឈរនៅជិតនោះចុះ»។ លោកអហ៊ីម៉ាស់ក៏ដកខ្លួន ហើយឈរចាំ។៣១ [31]រំពេចនោះជនជាតិអេត្យូពីមកដល់ ទូលស្ដេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់ បានរកយុត្តិធម៌ថ្វាយព្រះករុណាហើយ ព្រះអង្គបានរំដោះព្រះករុណា អោយរួចផុតពីកណ្ដាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។៣២ [32]ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពី ទូលថា៖ «បពិត្រព្រះករុណា! សូមអោយខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណាត្រូវវិនាស ដូចយុវជននោះចុះ!»។៣៣ [33]ពេលនោះ ព្រះបាទដាវីឌក្ដុកក្ដួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្ដេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្ដេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមបុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែអោយបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។Khmer Bible 1954 Public Domain: 1954 ខ្មែរព្រះគម្ពីរ 1954 ២ សាំយូអែល ១៨ 00:00:00 00:00:00 0.5x 2.0x https://beblia.bible:81/BibleAudio/khmer/2samuel/018.mp3 24 18