× ភាសា អឺរ៉ុប រុស្ស៊ី បេឡារុស្ស អ៊ុយក្រែន ប៉ូឡូញ ស៊ែប៊ី ប៊ុលហ្គារី ស្លូវ៉ាគី ឆេក រ៉ូម៉ានី ម៉ុលដាវី អាហ្សែបែហ្ស ភាសាអាមេនី ហ្សកហ្ស៊ី អាល់បានី អាវ៉ា បាស្កាស តាតាស ឈិន ភាសាស្លូវ៉ានី ភាសាក្រូអាត អេស្តូនី ឡាតវី លីទុយអានី ហុងគ្រី ភាសាហ្វាំងឡង់ ន័រវ៉េស ស៊ុយអ៊ែត អ៊ីស្លង់ ភាសាក្រិក ម៉ាសេដ្យាន អាល្លឺម៉ង់ បាវ៉ារៀ ហូឡង់ ដាណឺម៉ាក វេល ស្កុតឡេន អៀរឡង់ ភាសាបារាំង បាស កាតាឡាន អ៊ីតាលី កាលីលេ រ៉ូម៉ានី Bosnian Kabardian អាមេរិកខាងជើង អង់គ្លេស អាមេរិចខាងត្បូង អេស្ប៉ាញ ព័រទុយហ្គាល់ ហ្គ័រនីន ឃីឈួន អារ៉ាស អាមេរិកកណ្តាល ហ្សាម៉ាអ៊ីក ណាហល៍ គីឆេ Qឃ្យូឈី ហៃទី អាសីុខាងកើត ចិន ភាសាជប៉ុន ភាសាកូរ៉េ ម៉ុងហ្គោលី អៃហួ ខ្មែរ Tibetian អាស៊ីអាគ្នេយ៏ ម៉ាឡេស៊ី ភូមា ហាក់ហាជិន នេប៉ាល់ សឺប៊ូអាណូ តាហ្គាឡុក កម្ពុជា ថៃ ឥណ្ឌូនេស៊ី ស៊ូដង់ វៀតណាម ជ្វា ឡាវ Iban Iu Mien កាឈីន ឡាហ៊ូ Aceh Balinese Bugis Pampanga Sasak Shan Waray អាស៊ីខាងត្បូង ហិណ្ឌី Оdia អាវ៉ាឌី មីហ្សូ កាណាដា ម៉ាឡាយ៉ាឡាម ម៉ារ៉ាធី ហ្គូចារ៉ា តាមីល តេឡី ភូចាប៊ី Kurukh Assamese ម៉ៃធីលី បេឡារី អ៊ូឌូ ស៊ីនហាឡា ដូហ្គ្រី ហារីយ៉ានវី ម៉ីធី ខុនកានី សាន់តាលី ស៊ីនឌី កូយ៉ា ថាដូ សំស្ក្រឹត ទេវាណាការី Adilabad Gondi Ahirani បាឡូជី Bundeli Chhattisgarhi Garhwali Kangri Kumaoni Mewari Munda Sadri Seraiki Shekhawati Sylheti Bagri Bhilali Bodo Braj Tulu អាស៊ីកណ្តាល គីជី អ៊ូសបេគីស តាជិក តូមិននីស្ថាន កាហ្សាក់ស្ថាន ការ៉ាកាល់ប៉ាក មជ្ឈឹមបូព៌ា ទួរគី ភាសាហេព្រើរ អារ៉ាប់ ភាសាពើស ឃឺដ Mazanderani ផាសតូតូ កូបទិក អាហ្វ្រិក អាហ្វ្រិច Xhosa ហ្សូល ឌីណា សូធូ ភាសាអង់គ្លេស Wolaytta នីហ្សេរីយ៉ា ម៉ូសស៊ី អាយកា Dinka Kabyle Ewe ភាសាស្វាហ៊ីលី ម៉ារ៉ុក សូម៉ាលី Shona ម៉ាដាហ្គាស្ការ អ៊ីហ្គូ លីនដាឡា បាលូល ស៊ីសវ៉ាទី តុងហ្គា ស្វាណា ហ្គាំប៊ី ភាសាយូរូវ ខេមបា គីនីវ៉ាន់ដា ហូសា ឈីវ៉ា លូ ម៉ាហ្គូ ឌីយូឡា ហ្វូលហ្វីល កាឡិនជីន គីគូយូ គីក្វាន់ហ្គោ គីរុនឌី គ្រីអូ នីហ្សេរីយ៉ា Pidgin អូរ៉ូម៉ូ ស៊ីលូបា ស៊ីវេនដា ធីវី អ៊ូប៊ុនឌូ Lugbara លូហ្គូរូ Pular Gussi ម៉ាសាអ៊ី តួកាណា ម៉ូបា Nuer ស៊ីលុក Tamasheq ម៉ាកុនដេ Bemba Fon Hadiyya Ibibio Kimbundu Kimiiru Lango Liberian Kreyol Lomwe Mende Morisyen Ndau Nyankole Sena Sidamo Soga Songe Sukuma Tarifit Teso Tiv Zande Dagbani Edo Kituba អូស្រ្តាលីទ្វីប នូវែលសេឡង់ ប៉ាពួញូហ្គីណេ ភាសាចាស់ អារ៉ាម៉ា ឡាតាំង អេស្ប៉ារ៉ាន់តូ 1 1 1 Hammond ១៩៥៤ [1954] ព្រះគម្ពីរខ្មែរសាកល ២០១៩ [2019]Khmer ២០១៦ [2016]អាល់គីតាប ២០១៤ [2014]Khmer ២០១២ [2012]Khmer ២០០៥ [2005]BFBS ១៩៦២ [1962]Hammond ១៩៥៤ [1954]1 1 1 អេសេគាល លោកុប្បត្តិនិក្ខមនំលេវីវិន័យលេខចោទិយកថាយ៉ូស្វេចៅក្រមនាងរស់១ សាំយូអែល២ សាំយូអែល១ ពង្សាវតារក្សត្រ២ ពង្សាវតារក្សត្រ១ របាក្សត្រទី២ របាក្សត្រទីអ៊ែសរ៉ានេហេមាអេសធើរការងារទំនុកដំកើងសុភាសិតសាស្ដាបទចម្រៀងសាឡូម៉ូនអេសាយយេរេមាបរិទេវអេសេគាលដានីយ៉ែលហូសេយ៉ូអែលអេម៉ុសអូបាឌាយ៉ូណាមីកាណាហ៊ុមហាបាគុកសេផានាហាកាយសាការីម៉ាឡាគី--- --- ---ម៉ាថាយសម្គាល់លូកាចនកិច្ចការរ៉ូម១ កូរិនថូសទី២ កូរិនថូសទីកាឡាទីអេភេសូរភីលីពកូល៉ុស១ ថែស្សាឡូនីចទី២ ថែស្សាឡូនីចទី១ ធីម៉ូថេទី២ ធីម៉ូថេទីទីតុសភីលេម៉ូនហេព្រើរយ៉ាកុប១ ពេត្រុសទី២ ពេត្រុសទី១ យ៉ូហាន២ យ៉ូហាន៣ យ៉ូហានយូដាសវិវរណៈ1 1 1 ១៣ ១២៣៤៥៦៧៨៩១០១១១២១៣១៤១៥១៦១៧១៨១៩២០២១២២២៣២៤២៥២៦២៧២៨២៩៣០៣១៣២៣៣៣៤៣៥៣៦៣៧៣៨៣៩៤០៤១៤២៤៣៤៤៤៥៤៦៤៧៤៨1 1 1 : ១ ១២៣៤៥៦៧៨៩១០១១១២១៣១៤១៥១៦១៧១៨១៩២០២១២២២៣1 1 1 ខ្មែរព្រះគម្ពីរ 1954 អេសេគាល ១៣ រក្សាទុកកំណត់ចំណាំ ១ [1]ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖២ [2]«កូនមនុស្សអើយ! ចូរថ្លែងព្រះបន្ទូល ប្រឆាំងនឹងពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ ចូរប្រាប់ពួកព្យាការីដែលបានទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ !។៣ [3]ព្រះជាអម្ចាស់ មានព្រះបន្ទូលថា: ព្យាការីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីព្រះជាម្ចាស់ឡើយ។៤ [4]ឱអ៊ីស្រាអែលអើយ ព្យាការីរបស់អ្នកប្រៀបបាននឹងកញ្ជ្រោង ដែលរស់នៅតាមគំនរបាក់បែក!៥ [5]ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីអោយពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែល ព្រះអម្ចាស់ ព្រះពិរោធទេ។៦ [6]អ្នករាល់គ្នារៀបរាប់ពីនិមិត្តហេតុឥតបានការ និងពាក្យទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ” តែ ព្រះអម្ចាស់ ពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសំរេចជារូបរាង។៧ [7]និមិត្តហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ !” តែយើងពុំបាននិយាយឡើយ»។៨ [8]ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។៩ [9]ពួកព្យាការីក្លែងក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្តហេតុឥតបានការ និងទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជាជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី របស់ពូជពង្សអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះជាអម្ចាស់ មែន។១០ [10]ព្យាការីទាំងនោះបាននាំប្រជាជនរបស់យើងអោយវង្វេង ដោយពោលថា មានសន្តិភាពហើយ! តែគ្មានសន្តិភាពទាល់តែសោះ។ ប្រជាជនរបស់យើងសង់ជញ្ជាំង ហើយព្យាការីទាំងនោះនាំគ្នាបូកបាយអពីលើ។១១ [11]ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។១២ [12]ពេលជញ្ជាំងរលំគេនឹងសួរអ្នករាល់គ្នា តើបាយអដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។១៣ [13]ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើអោយមានព្យុះបក់បោកមកតាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវធ្វើអោយជញ្ជាំងរលំ។១៤ [14]យើងនឹងកំទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើអោយជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។១៥ [15]យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើងរហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ១៦ [16]គ្មានព្យាការីរបស់ជនជាតិអ៊ីស្រាអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថា ក្រុងនេះនឹងមានសន្តិភាពតែគ្មានសន្តិភាពសោះ! -នេះជាព្រះបន្ទូលរបស់ ព្រះជាអម្ចាស់ ។១៧ [17]កូនមនុស្សអើយ ចូរបែរមុខទៅរកស្រីៗនៃប្រជាជនរបស់អ្នក ដែលទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួន។ ចូរថ្លែងព្រះបន្ទូលប្រឆាំងនឹងស្រីទាំងនោះទៅ!១៨ [18]ចូរពោលទៅពួកគេថា ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ: វេទនាហើយស្រីៗដែលវេញអំបោះអោយប្រជាជនទាំងអស់ពាក់នៅកដៃ និងដេរឆ្នួតអោយប្រជាជនគ្រប់អាយុពាក់នៅលើក្បាល ដើម្បីខាបព្រលឹង! ពួកនាងខាបព្រលឹងប្រជាជនរបស់យើង ហើយនឹកស្មានថា អាចរក្សាជីវិតរបស់ខ្លួនបានឬ?១៩ [19]ពួកនាងបន្ថោកយើងនៅចំពោះមុខប្រជាជនរបស់យើង ព្រោះចង់បានអង្ករពីរបីក្ដាប់ និងនំបុ័ងពីរបីដុំ។ ពួកនាងបោកប្រាស់ប្រជាជនរបស់យើង ដ្បិតគេឆាប់ជឿពាក្យកុហករបស់ពួកនាងធ្វើដូច្នេះពួកនាងសម្លាប់អស់អ្នកដែលមិន ត្រូវស្លាប់ តែទុកជីវិតអោយអស់អ្នកដែលមិនត្រូវរស់»។២០ [20]ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «យើងប្រឆាំងនឹងអំបោះ ដែលពួកនាងប្រើសំរាប់ខាបព្រលឹង។ យើងនឹងយកអំបោះទាំងនោះចេញពីដៃរបស់ពួកនាង ហើយដោះលែងព្រលឹងដែលពួកនាងចាប់យកមកឃុំឃាំង។២១ [21]យើងនឹងហែកឆ្នួតរបស់ពួកនាង ព្រមទាំងដោះលែងប្រជាជនរបស់យើងពីកណ្ដាប់ដៃពួកនាង ហើយពួកនាងមិនអាចចាប់ពួកគេទុកជារំពាក្នុងកណ្ដាប់ដៃរបស់ខ្លួនបានឡើយ។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន។២២ [22]ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើអោយពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ អោយដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនអោយគេងាកចេញពីផ្លូវរបស់ខ្លួនដើម្បីទទួលជីវិតឡើយ។២៣ [23]ពួកនាងនឹងលែងប្រឌិតនិមិត្តហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍ទាយទៀតដែរ។ យើងនឹងដោះលែងប្រជារាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់ មែន»។Khmer Bible 1954 Public Domain: 1954 ខ្មែរព្រះគម្ពីរ 1954 អេសេគាល ១៣ 00:00:00 00:00:00 0.5x 2.0x https://beblia.bible:81/BibleAudio/khmer/ezekiel/013.mp3 48 13