× ភាសា អឺរ៉ុប រុស្ស៊ី បេឡារុស្ស អ៊ុយក្រែន ប៉ូឡូញ ស៊ែប៊ី ប៊ុលហ្គារី ស្លូវ៉ាគី ឆេក រ៉ូម៉ានី ម៉ុលដាវី អាហ្សែបែហ្ស ភាសាអាមេនី ហ្សកហ្ស៊ី អាល់បានី អាវ៉ា បាស្កាស តាតាស ឈិន ភាសាស្លូវ៉ានី ភាសាក្រូអាត អេស្តូនី ឡាតវី លីទុយអានី ហុងគ្រី ភាសាហ្វាំងឡង់ ន័រវ៉េស ស៊ុយអ៊ែត អ៊ីស្លង់ ភាសាក្រិក ម៉ាសេដ្យាន អាល្លឺម៉ង់ បាវ៉ារៀ ហូឡង់ ដាណឺម៉ាក វេល ស្កុតឡេន អៀរឡង់ ភាសាបារាំង បាស កាតាឡាន អ៊ីតាលី កាលីលេ រ៉ូម៉ានី Bosnian អាមេរិកខាងជើង អង់គ្លេស អាមេរិចខាងត្បូង អេស្ប៉ាញ ព័រទុយហ្គាល់ ហ្គ័រនីន ឃីឈួន អារ៉ាស អាមេរិកកណ្តាល ហ្សាម៉ាអ៊ីក ណាហល៍ គីឆេ Qឃ្យូឈី ហៃទី អាសីុខាងកើត ចិន ភាសាជប៉ុន ភាសាកូរ៉េ ម៉ុងហ្គោលី អៃហួ ខ្មែរ អាស៊ីអាគ្នេយ៏ ម៉ាឡេស៊ី ភូមា ហាក់ហាជិន នេប៉ាល់ សឺប៊ូអាណូ តាហ្គាឡុក កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ជ្វា ឡាវ Iban Iu Mien កាឈីន ឡាហ៊ូ Aceh Balinese Bugis Pampanga Sasak Shan Waray អាស៊ីខាងត្បូង ហិណ្ឌី Оdia អាវ៉ាឌី មីហ្សូ កាណាដា ម៉ាឡាយ៉ាឡាម ម៉ារ៉ាធី ហ្គូចារ៉ា តាមីល តេឡី ភូចាប៊ី Kurukh Assamese ម៉ៃធីលី បេឡារី អ៊ូឌូ ស៊ីនហាឡា ដូហ្គ្រី ហារីយ៉ានវី ម៉ីធី ខុនកានី សាន់តាលី ស៊ីនឌី កូយ៉ា ថាដូ សំស្ក្រឹត ទេវាណាការី Adilabad Gondi Ahirani បាឡូជី Bundeli Chhattisgarhi Garhwali Kangri Kumaoni Mewari Munda Sadri Seraiki Shekhawati Sylheti អាស៊ីកណ្តាល គីជី អ៊ូសបេគីស តាជិក តូមិននីស្ថាន កាហ្សាក់ស្ថាន ការ៉ាកាល់ប៉ាក មជ្ឈឹមបូព៌ា ទួរគី ភាសាហេព្រើរ អារ៉ាប់ ភាសាពើស ឃឺដ ផាសតូតូ កូបទិក អាហ្វ្រិក អាហ្វ្រិច Xhosa ហ្សូល ឌីណា សូធូ ភាសាអង់គ្លេស Wolaytta នីហ្សេរីយ៉ា ម៉ូសស៊ី អាយកា Dinka Kabyle Ewe ភាសាស្វាហ៊ីលី ម៉ារ៉ុក សូម៉ាលី Shona ម៉ាដាហ្គាស្ការ អ៊ីហ្គូ លីនដាឡា បាលូល ស៊ីសវ៉ាទី តុងហ្គា ស្វាណា ហ្គាំប៊ី ភាសាយូរូវ ខេមបា គីនីវ៉ាន់ដា ហូសា ឈីវ៉ា លូ ម៉ាហ្គូ ឌីយូឡា ហ្វូលហ្វីល កាឡិនជីន គីគូយូ គីក្វាន់ហ្គោ គីរុនឌី គ្រីអូ នីហ្សេរីយ៉ា Pidgin អូរ៉ូម៉ូ ស៊ីលូបា ស៊ីវេនដា ធីវី អ៊ូប៊ុនឌូ Lugbara លូហ្គូរូ Pular Gussi ម៉ាសាអ៊ី តួកាណា ម៉ូបា Nuer ស៊ីលុក Tamasheq ម៉ាកុនដេ Bemba Fon Hadiyya Ibibio Kimbundu Kimiiru Lango Liberian Kreyol Lomwe Mende Morisyen Ndau Nyankole Sena Sidamo Soga Songe Sukuma Tarifit Teso Tiv Zande អូស្រ្តាលីទ្វីប នូវែលសេឡង់ ប៉ាពួញូហ្គីណេ ភាសាចាស់ អារ៉ាម៉ា ឡាតាំង អេស្ប៉ារ៉ាន់តូ 1 1 1 Hammond ១៩៥៤ ព្រះគម្ពីរខ្មែរសាកល ២០១៩Khmer ២០១៦អាល់គីតាប ២០១៤Khmer ២០១២Khmer ២០០៥BFBS ១៩៦២Hammond ១៩៥៤1 1 1 ហេព្រើរ លោកុប្បត្តិនិក្ខមនំលេវីវិន័យលេខចោទិយកថាយ៉ូស្វេចៅក្រមនាងរស់១ សាំយូអែល២ សាំយូអែល១ ពង្សាវតារក្សត្រ២ ពង្សាវតារក្សត្រ១ របាក្សត្រទី២ របាក្សត្រទីអ៊ែសរ៉ានេហេមាអេសធើរការងារទំនុកដំកើងសុភាសិតសាស្ដាបទចម្រៀងសាឡូម៉ូនអេសាយយេរេមាបរិទេវអេសេគាលដានីយ៉ែលហូសេយ៉ូអែលអេម៉ុសអូបាឌាយ៉ូណាមីកាណាហ៊ុមហាបាគុកសេផានាហាកាយសាការីម៉ាឡាគី--- --- ---ម៉ាថាយសម្គាល់លូកាចនកិច្ចការរ៉ូម១ កូរិនថូសទី២ កូរិនថូសទីកាឡាទីអេភេសូរភីលីពកូល៉ុស១ ថែស្សាឡូនីចទី២ ថែស្សាឡូនីចទី១ ធីម៉ូថេទី២ ធីម៉ូថេទីទីតុសភីលេម៉ូនហេព្រើរយ៉ាកុប១ ពេត្រុសទី២ ពេត្រុសទី១ យ៉ូហាន២ យ៉ូហាន៣ យ៉ូហានយូដាសវិវរណៈ1 1 1 ១២ ១២៣៤៥៦៧៨៩១០១១១២១៣1 1 1 : ១ ១២៣៤៥៦៧៨៩១០១១១២១៣១៤១៥១៦១៧១៨១៩២០២១២២២៣២៤២៥២៦២៧២៨២៩1 1 1 ខ្មែរព្រះគម្ពីរ 1954 ហេព្រើរ ១២ រក្សាទុកកំណត់ចំណាំ ១ [1]ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកអោយយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះអម្ចាស់ដាក់អោយយើងរត់។២ [2]ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើអោយជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសំរាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។៣ [3]សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំអោយបងប្អូននឿយណាយបាក់ទឹកចិត្តឡើយ។៤ [4]បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ៥ [5]តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរ គឺថាៈ «កូនអើយ មិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ៦ [6]ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន» ។៧ [7]បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ?៨ [8]ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លាមិនមែនជាកូនពេញច្បាប់ឡើយ។៩ [9]ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯព្រះបិតាជាម្ចាស់លើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គអោយរឹតតែខ្លាំងទៅទៀត ដើម្បីអោយបានទទួលជីវិត។១០ [10]ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានអោយយើងបានវិសុទ្ធ*រួមជាមួយព្រះអង្គដែរ។១១ [11]ការវាយប្រដៅតែងតែធ្វើអោយមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើអោយសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់អោយអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត*ទុកជាផល។១២ [12]ហេតុនេះ«ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះអោយរឹងប៉ឹងឡើងដែរ» ។១៣ [13]ត្រូវរៀបចំផ្លូវអោយបានត្រង់ដើម្បីស្រួលដើរ កុំអោយអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺអោយគេបានជាវិញប្រសើរជាង។១៤ [14]ចូរខិតខំអោយបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំអោយបានវិសុទ្ធ*ទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់បានឡើយ។១៥ [15]ចូរប្រយ័ត្នប្រយែង ក្រែងលោកមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ មិនត្រូវទុកអោយការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលអោយកើតរឿងរ៉ាវ ហើយបំពុលចិត្តគំនិតបងប្អូនជាច្រើននោះឡើយ។១៦ [16]ចូរប្រយ័ត្នប្រយែង កុំអោយបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្តប្រមាថអ្វីៗដែលសក្ការៈ ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះអោយសោះ។១៧ [17]បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមកនៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើអោយឪពុកដូរគំនិតបានដែរ។១៨ [18]បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ១៩ [19]ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮ គេបានអង្វរសុំកុំអោយព្រះអង្គមានព្រះបន្ទូលទៀត២០ [20]ព្រោះគេពុំអាចទ្រាំទ្រនឹងព្រះបញ្ជានេះបានទេ គឺថាៈ«នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយ ក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ» ។២១ [21]នេះជាអព្ភូតហេតុមួយគួរអោយស្ញែងខ្លាចណាស់ បានជាលោកម៉ូសេមានប្រសាសន៍ថាៈ«ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង» ។២២ [22]ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខដែលមានទេវតា*រាប់លានរាប់កោដិ២៣ [23]និងមានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិត ដែលបានគ្រប់លក្ខណៈ២៤ [24]បងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រី*ថ្មី ហើយចូលមកជិតព្រះលោហិតសំរាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។២៥ [25]ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។២៦ [26]ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើអោយកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើអោយកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ» ។២៧ [27]ពាក្យ«ម្ដងនេះទៀត»បង្ហាញអោយឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេដែលនៅសល់។២៨ [28]ដោយយើងបានទទួលព្រះរាជ្យ*មួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបំរើព្រះជាម្ចាស់ តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្តគោរពប្រណិប័តន៍ និងគោរពកោតខ្លាចព្រះអង្គ២៩ [29]ដ្បិតព្រះរបស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។Khmer Bible 1954 Public Domain: 1954 ខ្មែរព្រះគម្ពីរ 1954 ហេព្រើរ ១២ 00:00:00 00:00:00 0.5x 2.0x https://beblia.bible:81/BibleAudio/khmer/hebrews/012.mp3 13 12