× ភាសា អឺរ៉ុប រុស្ស៊ី បេឡារុស្ស អ៊ុយក្រែន ប៉ូឡូញ ស៊ែប៊ី ប៊ុលហ្គារី ស្លូវ៉ាគី ឆេក រ៉ូម៉ានី ម៉ុលដាវី អាហ្សែបែហ្ស ភាសាអាមេនី ហ្សកហ្ស៊ី អាល់បានី អាវ៉ា បាស្កាស តាតាស ឈិន ភាសាស្លូវ៉ានី ភាសាក្រូអាត អេស្តូនី ឡាតវី លីទុយអានី ហុងគ្រី ភាសាហ្វាំងឡង់ ន័រវ៉េស ស៊ុយអ៊ែត អ៊ីស្លង់ ភាសាក្រិក ម៉ាសេដ្យាន អាល្លឺម៉ង់ បាវ៉ារៀ ហូឡង់ ដាណឺម៉ាក វេល ស្កុតឡេន អៀរឡង់ ភាសាបារាំង បាស កាតាឡាន អ៊ីតាលី កាលីលេ រ៉ូម៉ានី Bosnian អាមេរិកខាងជើង អង់គ្លេស អាមេរិចខាងត្បូង អេស្ប៉ាញ ព័រទុយហ្គាល់ ហ្គ័រនីន ឃីឈួន អារ៉ាស អាមេរិកកណ្តាល ហ្សាម៉ាអ៊ីក ណាហល៍ គីឆេ Qឃ្យូឈី ហៃទី អាសីុខាងកើត ចិន ភាសាជប៉ុន ភាសាកូរ៉េ ម៉ុងហ្គោលី អៃហួ ខ្មែរ អាស៊ីអាគ្នេយ៏ ម៉ាឡេស៊ី ភូមា ហាក់ហាជិន នេប៉ាល់ សឺប៊ូអាណូ តាហ្គាឡុក កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ជ្វា ឡាវ Iban Iu Mien កាឈីន ឡាហ៊ូ Aceh Balinese Bugis Pampanga Sasak Shan Waray អាស៊ីខាងត្បូង ហិណ្ឌី Оdia អាវ៉ាឌី មីហ្សូ កាណាដា ម៉ាឡាយ៉ាឡាម ម៉ារ៉ាធី ហ្គូចារ៉ា តាមីល តេឡី ភូចាប៊ី Kurukh Assamese ម៉ៃធីលី បេឡារី អ៊ូឌូ ស៊ីនហាឡា ដូហ្គ្រី ហារីយ៉ានវី ម៉ីធី ខុនកានី សាន់តាលី ស៊ីនឌី កូយ៉ា ថាដូ សំស្ក្រឹត ទេវាណាការី Adilabad Gondi Ahirani បាឡូជី Bundeli Chhattisgarhi Garhwali Kangri Kumaoni Mewari Munda Sadri Seraiki Shekhawati Sylheti អាស៊ីកណ្តាល គីជី អ៊ូសបេគីស តាជិក តូមិននីស្ថាន កាហ្សាក់ស្ថាន ការ៉ាកាល់ប៉ាក មជ្ឈឹមបូព៌ា ទួរគី ភាសាហេព្រើរ អារ៉ាប់ ភាសាពើស ឃឺដ ផាសតូតូ កូបទិក អាហ្វ្រិក អាហ្វ្រិច Xhosa ហ្សូល ឌីណា សូធូ ភាសាអង់គ្លេស Wolaytta នីហ្សេរីយ៉ា ម៉ូសស៊ី អាយកា Dinka Kabyle Ewe ភាសាស្វាហ៊ីលី ម៉ារ៉ុក សូម៉ាលី Shona ម៉ាដាហ្គាស្ការ អ៊ីហ្គូ លីនដាឡា បាលូល ស៊ីសវ៉ាទី តុងហ្គា ស្វាណា ហ្គាំប៊ី ភាសាយូរូវ ខេមបា គីនីវ៉ាន់ដា ហូសា ឈីវ៉ា លូ ម៉ាហ្គូ ឌីយូឡា ហ្វូលហ្វីល កាឡិនជីន គីគូយូ គីក្វាន់ហ្គោ គីរុនឌី គ្រីអូ នីហ្សេរីយ៉ា Pidgin អូរ៉ូម៉ូ ស៊ីលូបា ស៊ីវេនដា ធីវី អ៊ូប៊ុនឌូ Lugbara លូហ្គូរូ Pular Gussi ម៉ាសាអ៊ី តួកាណា ម៉ូបា Nuer ស៊ីលុក Tamasheq ម៉ាកុនដេ Bemba Fon Hadiyya Ibibio Kimbundu Kimiiru Lango Liberian Kreyol Lomwe Mende Morisyen Ndau Nyankole Sena Sidamo Soga Songe Sukuma Tarifit Teso Tiv Zande Dagbani អូស្រ្តាលីទ្វីប នូវែលសេឡង់ ប៉ាពួញូហ្គីណេ ភាសាចាស់ អារ៉ាម៉ា ឡាតាំង អេស្ប៉ារ៉ាន់តូ 1 1 1 Hammond ១៩៥៤ ព្រះគម្ពីរខ្មែរសាកល ២០១៩Khmer ២០១៦អាល់គីតាប ២០១៤Khmer ២០១២Khmer ២០០៥BFBS ១៩៦២Hammond ១៩៥៤1 1 1 យូដាស លោកុប្បត្តិនិក្ខមនំលេវីវិន័យលេខចោទិយកថាយ៉ូស្វេចៅក្រមនាងរស់១ សាំយូអែល២ សាំយូអែល១ ពង្សាវតារក្សត្រ២ ពង្សាវតារក្សត្រ១ របាក្សត្រទី២ របាក្សត្រទីអ៊ែសរ៉ានេហេមាអេសធើរការងារទំនុកដំកើងសុភាសិតសាស្ដាបទចម្រៀងសាឡូម៉ូនអេសាយយេរេមាបរិទេវអេសេគាលដានីយ៉ែលហូសេយ៉ូអែលអេម៉ុសអូបាឌាយ៉ូណាមីកាណាហ៊ុមហាបាគុកសេផានាហាកាយសាការីម៉ាឡាគី--- --- ---ម៉ាថាយសម្គាល់លូកាចនកិច្ចការរ៉ូម១ កូរិនថូសទី២ កូរិនថូសទីកាឡាទីអេភេសូរភីលីពកូល៉ុស១ ថែស្សាឡូនីចទី២ ថែស្សាឡូនីចទី១ ធីម៉ូថេទី២ ធីម៉ូថេទីទីតុសភីលេម៉ូនហេព្រើរយ៉ាកុប១ ពេត្រុសទី២ ពេត្រុសទី១ យ៉ូហាន២ យ៉ូហាន៣ យ៉ូហានយូដាសវិវរណៈ1 1 1 ១ ១1 1 1 : ១ ១២៣៤៥៦៧៨៩១០១១១២១៣១៤១៥១៦១៧១៨១៩២០២១២២២៣២៤២៥1 1 1 យូដាស ១ រក្សាទុកកំណត់ចំណាំ ១ [1]ខ្ញុំ យូដាស ជាអ្នកបំរើរបស់ព្រះយេស៊ូគ្រិស្ដ* និងជាប្អូនរបស់លោកយ៉ាកុប សូមជំរាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបម្រុងទុកសំរាប់ព្រះយេស៊ូគ្រិស្ដសូមជ្រាប។២ [2]សូមព្រះជាម្ចាស់មេត្តាករុណា ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។៣ [3]បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំអោយសរសេរលិខិតនេះមកដាស់តឿនបងប្អូន អោយតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ* ម្ដងជាសូរេច៤ [4]ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើង អោយក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដ* ជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។៥ [5]បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំលឹកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល អោយចេញផុតពីប្រទេសអេស៊ីបមក ព្រះអង្គបានធ្វើអោយអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។៦ [6]រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។៧ [7]រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។៨ [8]ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេ បានធ្វើអោយរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។៩ [9]នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!»។១០ [10]រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលអោយតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។១១ [11]អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនអោយវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។១២ [12]នៅពេលដែលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើអោយមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ១៣ [13]ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះគួរអោយអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុក អោយស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!១៤ [14]លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖ «មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ត១៥ [15]ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញអោយមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ដឹងកំហុសរបស់ខ្លួន ហើយអោយអ្នកបាបទាំងនោះដឹងអំពីពាក្យសំដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។១៦ [16]ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្តសោះ គេប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។១៧ [17]ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក*របស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងបានប្រាប់បងប្អូនកាលពីមុន។១៨ [18]លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។១៩ [19]អ្នកទាំងនោះជាមេបង្កអោយមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។២០ [20]រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។២១ [21]ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។២២ [22]ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ២៣ [23]ត្រូវសង្គ្រោះគេ ដោយអូសទាញគេអោយរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេ ក៏សៅហ្មងដែរ កុំប៉ះពាល់អោយសោះ។២៤ [24]ព្រះជាម្ចាស់អាចការពារបងប្អូន មិនអោយមានកំហុស ព្រមទាំងអោយឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។២៥ [25]មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ព្រះចេស្ដា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!។Khmer Bible 1954 Public Domain: 1954 ខ្មែរព្រះគម្ពីរ 1954 យូដាស ១ 00:00:00 00:00:00 0.5x 2.0x https://beblia.bible:81/BibleAudio/khmer/jude/001.mp3 1 1